Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ស្រវឹង កើត​ជម្លោះ ក្រុម​ជនសង្ស័យ​យក​កាំបិតផ្គាក់​ទៅ​កាប់​ជនរងគ្រោះ​ចំ​ពីលើ​ក្បាល បណ្តាល​ឲ្យ​រយះ​ហូរឈាម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ខេត្តកណ្ដាល​៖ នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៤៩​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ចំណុច​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ វង្ស ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ភ្នំពេញ​។ ជនរងគ្រោះ​មាន​របួសស្នាម​រយៈ​ត្រង់​ក្បាល​ផ្នែក​ខាងមុខ​។​

​ជនសង្ស័យ​៧​នាក់​៖ ១ ឈ្មោះ ពុំ ចន្ថា ហៅ​ឆាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ​កម្មករសំណង់ បាន​ឃាត់ខ្លួន​។ ២ ឈ្មោះ ពុំ វីរៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​ដឹក​អីវ៉ាន់​អន​ឡាញ​(​គេចខ្លួន​)​។ និង​បក្ខពួក​៥​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។​

​វត្ថុតាង​ចាប់យក​៖ ម៉ូតូ​មួយគ្រឿង​ម៉ាក Honda c125​ស៊េរី​២០១៥ ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ ១AI ៣១៨៦ របស់​ជនរងគ្រោះ​(​បាក់​កាតា​ប៊ូ​មុខ​និង​ក្បាំង​ខាងឆ្វេង​)​។ កាំបិតផ្គាក់​ដង​ដែក​ប្រវែង​៨៥​សង់ទីម៉ែត្រ​ចំនួន​មួយ​។ ចប់ជីក​ប្រវែង​៩៥​សង់ទីម៉ែត្រ​ចំនួន​មួយ​។ បំណែក​ដុំឥដ្ឋ​មួយចំនួន​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិត្តភក្តិ​ចំនួន​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​មួយកន្លែង នៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ហើយ​ដែល​មានផ្ទះ​នៅក្បែ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ​ពុំ វីរៈ​។ លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​និង​បក្ខពួក​ជិះ​ម៉ូតូ​៣​គ្រឿង ទៅរក​រឿង​ឈ្លោះទាស់ទែង​ជាមួយ​ក្រុម​ជនរងគ្រោះ រួច​បាន​យក​ដុំថ្ម​គុប​ចូល​ផ្ទះ​ក្រុម​ជនរងគ្រោះ ដែល​កំពុង​អង្គុយ​ផឹកស៊ី​ស្រែក​ហ៊ោសប្បាយ ដោយ​ឃើញ​សភាព​មិន​ស្រួល ទើប​ក្រុម​ជនរងគ្រោះ បាននាំគ្នា​ឈប់​ផឹក​ហើយ​នាំគ្នា​ជិះ​ចេញពីផ្ទះ​នោះ តែ​នៅពេល​នាំគ្នា​ជិះ​ដល់​មុខផ្ទះ​ជនសង្ស័យ ក៏​ជួប​ក្រុម​ជនសង្ស័យ​ខាងលើ ឈរ​ត្រៀបត្រា​ពេញ​ផ្លូវ ពេលនោះ​ក៏បាន​ឈ្លោះ​គ្នា​ម្តងទៀត ហើយ​បាន​យក​ដុំថ្ម​គប់​គ្នា​ទៅវិញទៅមក ពេលនោះ​ក្រុម​ជនរងគ្រោះ ក៏បាន​នាំគ្នា​បើក​ម៉ូតូ​រត់គេច តែ​ពេលនោះ​ម៉ូតូ​របស់​ជនរងគ្រោះ​ធាក់​មិន​ឆេះ ពេល​ឃើញ​ដូចនេះ ជនសង្ស័យ​ក៏បាន​លី​កាំបិតផ្គាក់​យកទៅ​កាប់​ជនរងគ្រោះ​ចំ​ពីលើ​ក្បាល​បណ្តាល​ឲ្យ​រយះ​ហូរឈាម​ភ្លាមនោះ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ​ដើម្បី​ឲ្យ​មិត្តភក្តិ​ជួយ​ដឹក​ទៅ​ពេទ្យ​ជ័យ​ជំ​នេះ​។ ឯ​ក្រុម​ជនសង្ស័យ​បាន​វាយ​ម៉ូតូ​ជនរងគ្រោះ បណ្តាលអោយ​ខូចខាត​បាក់​កាតា​ប៊ូ​មុខ និង​ក្បាំង​ខាងឆ្វេង​។ ពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់ បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×