Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​លោក ហូ វ៉ាន់ ចំពោះ​ការរៀប​ផែនការ​បញ្ជា​ឱ្យធ្វើ​បាតុកម្ម​នៅ​ស្ថានទូត​ចិន នា​ថ្ងៃ​២៣​តុលា​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ទៅ​លោក ហូរ វ៉ាន់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា បាន​បញ្ជា​ឱ្យមាន​ការតវ៉ា​មួយ​នៅមុខ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំងនឹង​កងទ័ព​ចិន​ដែល​ត្រូវបាន​រាយការណ៍​ថា មាន​វត្ត​មាននៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​តំបន់​កោះនរា ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិតក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា​ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​អា វ៉ាន់ អ្ហើ​យ ល្មម​បាន​ហើយ​! ឈប់​បាន​ក៏​ឈប់​ទៅ អា វ៉ាន់​! កូន​ប្រពន្ធ​អ្ហែង​នៅ​ភ្នំពេញ​ទេ​។ សម្តី​អ្ហែង​បញ្ជា​នៅក្នុង​ទូរស័ព្ទ​ទាំងអស់​។ រឿង​អី​អ្ហែង​មក​បញ្ជា​ឱ្យ​ប្រឆាំង​ទូត​ចិន ប្រឆាំង​វត្តមាន​យោធា​ចិន​។ ពួក​អ្ហែង​ឆ្កួត ប្រយ័ត្ន​ប្រពន្ធ​អ្ហែង កូន​អ្ហែង ដេក​អត់​សុខ​ទេ កំពុងតែ​ភ័យ​។ អ្ហែង​ឈប់​បាន ឈប់​ទៅ​»​។ សម្តេច​តេ​ជោ បាន​ផ្តាំ​ទៅ​លោក ហូ វ៉ាន់ ថា ប្រពន្ធ​កូន​ដែល​រស់នៅ​ភ្នំពេញ កំពុង​ដេក​មិន​សុខ​ព្រោះ​ទង្វើ​របស់លោក​។ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តាំ​ទៅ​ភរិយា​លោក ហូ វ៉ាន់ កុំ​ឱ្យធ្វើ​សកម្មភាព​ចែក​លុយ​ដល់​ក្រុម​ធ្វើ​ចលនា​រដ្ឋប្រហារ​។ សម្តេច​តេ​ជោ បាន​ថ្លែងបន្តថា​៖ «​សង្ឃឹមថា លោកជំទាវ ហូរ វ៉ាន់ មិន​ធ្វើជា​អ្នកបែងចែក​លុយ​សម្រាប់​ក្រុម​ឧទ្ទាម​ក្នុងស្រុក​ទេ​។ និយាយ​គ្នា​ឱ្យ​ច្បាស់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ធុញទ្រាន់​នឹង​បរទេស និង​ខ្មែរ​មួយចំនួន ដែល​ចោទ​រឿង​វត្តមាន​ទ័ព​ចិន នៅ​កម្ពុជា ហើយ​សម្តេច ស្នើឱ្យ​ពួក​បរទេស និង​ខ្មែរ ដែល​ចោទ​លើ​រឿងនេះ បញ្ចេញ​ភស្តុតាង បើ​មិន​បញ្ចេញ​ទេ គឺ​មានន័យថា​កំពុង​ភូតកុហក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទសួរ​បរទេស​ចោទ​រឿង​វត្តមាន​ទ័ព​ចិន នៅ​កម្ពុជា​នេះ មានបំណង​ចង់បាន​អ្វី ខណៈ​ឆ្នាំ​១៩៧០ បាន​រុញ​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​។ ទាំង​បរទេស និង​ខ្មែរ ដែល​រុញ​រឿង​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​នេះ គឺ​ចង់​ឈានទៅ​ធ្វើ​រដ្ឋប្រហារ​។ សម្តេច​តេ​ជោ ហ៊ុន សែន ទម្លាយ​សំឡេង​លោក ហូ វ៉ាន់ ដាក់បទបញ្ជា​ដល់​ក្រុម​ខ្លួន​ឱ្យធ្វើ​បាតុកម្ម​នៅ​ស្ថានទូត​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជូន​ពលរ​ដ្ឋ​កម្ពុជា​ថា នៅ​កម្ពុជា មានតែ​ចិន​ជា​អ្នកវិនិយោគ តែ​គ្មាន​ទ័ព​ចិន​នោះទេ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×