Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឱ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ និង​អំពាវនាវ​ពលរដ្ឋ​ឱ្យទៅ​មើលផ្លូវ​ក្រោម​ដី​នោះ​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ជា​សាធារណៈ​បើក​ឱ្យធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានប្រកាស​ព័ត៌មាន​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ផ្លូវ​ក្រោម​ដី​អតីត​រង្វង់​មូល​ចោមចៅ ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ ៤ ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី នៅវេលា​ម៉ោង ១០​ព្រឹក​នេះ នឹង​ចាប់ផ្តើម​ធ្វើចរាចរ​ណ៍​ផ្លូវ​ក្រោម​ដី​តទៅ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×