Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​ទំនើប​លំដាប់​ខ្ពស់​ដែលមាន​កម្ពស់ ៤ ជាន់ View Park Mall នឹងមាន​វត្តមាន​នៅក្នុង​តំបន់​ដ៏​មមាញឹក​ព្រមទាំង​ជា​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​

spot_img

​ភ្នំពេញ ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ ២០២០ ៖ នៅ​ដើមឆ្នាំ ២០២១ ខាងមុខនេះ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ នឹងមាន ជម្រើស​ទិញ​ទំនិញ​មួយ​បន្ថែមទៀត​ជាមួយនឹង ការបើក​សម្ពោធ​ជា​ផ្លូវការ នៃ​ផ្សារ​ទំនើប View Park Mall ។ ផ្សារ​ទំនើប​បួន​ជាន់​ដ៏​ស្រស់ស្អាត​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​បឹងកក់​ជាមួយ​ការផ្តល់ជូន អតិ​ជន​នូវ ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ប្រភេទ​ដូចជា អាហារ​និង​ភេសជ្ជៈ ការិយាល័យ​ធ្វើការ និង Sky Bar ដែល​កំពុងមាន​ភាព​ពេញនិយម​ជាខ្លាំង​ទាំង​សំណាក់​ក្នុងប្រទេស និង​ក្រៅប្រទេស​។ View Park Mall ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន PAKZONE Property Management Co., Ltd នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជា​ក្រុមហ៊ុន​ដែលមាន បទពិសោធន៍​ជាង ១៣ ឆ្នាំ​ក្នុងការ​គ្រប់គ្រង​ផ្សារ​ទំនើប ការិយាល័យ​ធ្វើការ អា​ផាត​មិន និង​ខុន​ដូ​ជាដើម​។

​ផ្សារ​ទំនើប​នេះ​មាន​ទំហំ​សម្រាប់​ជួល​ជាង ៩០០០ ម៉ែត្រការ៉េ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ យើង​ទទួលបាន ការសម្រេច​ជួល ៨០ ភាគរយ​ហើយ ដែល​ទីតាំង​ជួល​ទាំងអស់នេះ​ស្ថិតនៅ​ជិត​ផ្ទះ​វីឡា សណ្ឋាគារ សាលារៀន កន្លែង​លេង​កីឡា និង​ផ្សារ​ទំនើប​ពីរ​ផ្សេងទៀត​នៅឯ​ផ្នែក​កណ្ដាល​នៃ​ទីក្រុង​ភ្នំពេញ ដែលជា​តំបន់​មមាញឹក និង​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក ។ ជាមួយនឹង​ការសាងសង់​ផ្លូវ​ក្រាល​គ្រួស ថ្មី​នៅក្នុង​តំបន់​នេះ អតិថិជន​អាចធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល​ទៅកាន់​ផ្សារ​ទំនើប View Park Mall ពី​គ្រប់ផ្នែក​ទាំងអស់ នៃ​រាជធានី​ភ្នំពេញ រួមទាំង​ការ​ឆ្ពោះទៅ​តំបន់​ទួលគោក និង​តំបន់​ពាណិជ្ជកម្ម ជាច្រើន​ទៀតផង​ដែរ​។ នៅ​ឆ្នាំ ២០២២ សម្ព័ន្ធ​សណ្ឋាគារ (chain hotel) Hilton ដែលមាន​កេរ្តិ៍ឈ្មោះ ល្បី​រន្ទឺ​នៅលើ​ពិភពលោក នឹង​បើក​ដំណើរការ​សាខា​ដំបូង​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​តែ ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ​ពី​ផ្សារ​ទំនើប​នេះ ។​

​លោក ឡេង ធន់ ប្រធាន​ក្រុមហ៊ុន PAKZONE Property Management Co., Ltd បាន​មានប្រសាសន៍ថា «​យើង​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ចំពោះ​ទីតាំង​មួយ​នេះ​»​។ លោក​បាន​បន្តទៀតថា «​បច្ចុប្បន្ន View Park Mall គឺ​ស្ទើរតែ​ទទួលបាន​ការជួល​ទាំងស្រុង​ពី​ដៃគូ​ពាណិជ្ជកម្ម ពីព្រោះ​ពួកគេ​បាន​មើលឃើញ​ពី សារសំខាន់​នៃ​ទីតាំង​ភូមិសាស្ត្រ​ដ៏​លេចធ្លោ របស់​ផ្សារ​ទំនើប​របស់​យើង​នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្វីដែល​ផ្សារ​ទំនើប​ផ្តល់ជូន​នោះ​គឺជា បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ការទិញ​ទំនិញ និង​ការបរិភោគ​អាហារ ដោយមាន​ចំណតរថយន្ត​ធំ​ទូលាយ​។ មិនតែប៉ុណ្ណោះ​ចរាចរណ៍​ទៅវិញទៅមក​ក៏មាន​ភាព​មមា​រញឹក និង​ឥតឈប់ឈរ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍ នៅពេលដែល​មនុស្ស​មាន ការសម្រាកលំហែ​កាយ ជាមួយ​គ្រួសារ និង​មិត្តភក្តិ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ការជួល​និង​ពេញ បាន​មួយរយ​ភាគរយ​ពី​ម៉ាក​យីហោ​ផ្សេងៗ​ទៀត​។ យើង​ប្តេជ្ញាចិត្ត ផ្តល់ជូន​អតិថិជន​នូវ បទពិសោធន៍​ទិញ ទំនិញ​ដ៏​រីករាយ និង​មាន​ផាសុខភាព​ខ្ពស់បំផុត​ដែល​មិនអាច​បំភ្លេចបាន​»​។​

​បន្ថែម​ពីបទ​ពិសោធន៍​នៃ​ការទិញ​ទំនិញ​ដ៏​រីករាយ ភ្ញៀវ​ទាំងអស់​ក៏​អាច​រីករាយ​ទស្សនា​ជាមួយនឹង​ការ​រចនា របស់​ផ្សារ​ទំនើប View Park Mall បែប​មេត្រី​បរិស្ថាន (eco-friendly) ផងដែរ​។ ផ្សារ​ទំនើប​នេះ​មាន សួនច្បារ​នៅលើ​ដំបូល​ខាងលើ និង​ផ្នែក ខាងក្រៅ ក៏ដូចជា​ការតុបតែង​ប្រើ​រុក្ខជាតិ​ផ្សេងៗ នៅ​ផ្នែក​ខាងក្នុង ដើម្បី​ផ្សាភ្ជាប់​ទៅនឹង​សម្រស់​ធម្មជាតិ​។ ទន្ទឹមនឹងនេះ ផ្សារ​ទំនើប​នេះ​ក៏មាន​បន្ទះ​កញ្ជក់​ជាច្រើន ដែល​អាច​អនុញ្ញាត ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចូលមក​។​

​នៅ​ជាន់​ផ្ទាល់​ដី ភ្ញៀវ​ទាំងអស់​អាចបំពេញ​សេចក្ដីត្រូវការ​ក្នុងការ​ទទួលទាន​កាហ្វេ នៅ​ហាង Rosemary Coffee & Flower ខណៈដែល​ពួកគេ​អាច​បំបាត់​ភាព​ស្រេកទឹក ជាមួយនឹង​ជម្រើស​ជាច្រើន​នៃ​តែ​ទឹកដោះគោ និង​ទឹក​ផ្លែឈើ​ស្រស់​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ហាង​នំប៉័ង បាយ័ន ដែលជា​ហាង​មាន​រស់​និយម របស់​ប្រជាជន​ខ្មែរ នឹងមាន​វត្តមាន​ផ្តល់ជូន​នូវ​ជម្រើស​ជាច្រើន​នៃ​ប្រភេទ​នំ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​។ ខណៈដែល​ហាង Nice Two Meat U នឹង​សន្យា​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ពិសេស​នៃ​ការ​ញ៉ាំ​សាច់​អាំង បែប​កូរ៉េ​។ ទន្ទឹមនឹងនេះ យីហោ Wild Eatery ក៏​នឹង​ផ្តល់ជូន​អតិថិជន​នូវ​អាហារ និង​បង្អែម​បែប លោកខាងលិច និង​អាស៊ី​ផងដែរ​។ លើសពីនេះ ជាន់​ផ្ទាល់​ដី​ក៏មាន​បន្ទប់​តាំង​បង្ហាញ​ខុន​ដូ​លំដាប់​ខ្ពស់​របស់ City View Residence ដែលមាន​ទីតាំងនៅ​ជិត View Park Mall ខុន​ដូ​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន PAKZONE Property Management Co., Ltd ផងដែរ​។​

​ភ្ញៀវ​ទាំងអស់​អាច​រក​ទទួល​ទាន​បង្អែម Sweet Dessert Café នៅ​ជា​ន់ទី​1 ខណៈពេល​ពេលដែល​កំពុង​ស្វែងរក​គ្រឿង​សង្ហា​រឹម​តុបតែង​លម្អ​ផ្ទះ នៅ​ហាង​លក់​គ្រឿង​សង្ហា​រឹម SORA លើសពីនេះ​ភ្ញៀវ​ទាំងអស់ ក៏​អាច​ទទួលបាន​សេវា​ថែរក្សា​សម្ផស្ស​នៅ​ហាង Beauty & Hair Salon​។ នៅ​ជា​ន់ទី​2 មាន​កន្លែង​ហាត់ប្រាណ​សម្រាប់​អ្នក​ចូលចិត្ត​ហាត់ប្រាណ និង​មាន គ្លីនិក​ពេទ្យធ្មេញ Santepheap ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ព្យាបាល​ថែទាំ​ធ្មេញ ទៅតាម​បច្ចេកវិទ្យា​ទំនើប​។ ការិយាល័យ​ធ្វើការ ដែល​ស្ថិតនៅ​ជាន់​ទី​2 និង​ទីតាំង​សម្រាប់​ជួល​ដែល​នៅសល់​ចាប់ពី​ជាន់​ផ្ទាល់​ដី រហូតដល់​ជាន់​ទី​2 ដែលមាន​ទំហំ​ចាប់ពី 13 ដល់ 490 ម៉ែត្រការ៉េ នឹង​នៅតែ​បន្ដ​ទទួល​ការជួល​ពី​សំណាក់​អតិថិជន​។​

​នៅ​ជា​ន់ទី​3 ទីតាំង sky-bar នឹង​ផ្ដល់ជូន​នូវ​ស្រា​ក្រឡុក រួម​នឹង​ជម្រើស​អាហារ​ជាច្រើន​ប្រភេទ ដើម្បី​បំពេ​រអា​រម្ម​ណ៏​អតិថិជន​ក្នុងការ​ក្រេប​យក​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ទីក្រុង​ភ្នំពេញ​។ លើសពីនេះទៅទៀត ទីតាំង sky-bar មួយ​នេះ​ក៏​ចាត់ទុកជា​កន្លែង​ដែល​ភ្ញៀវ​អាច​ថតរូប​ដ៏​ស្រស់ស្អាត (Instagram-worthy photo) នាពេល​ថ្ងៃ​លិច សម្រាប់​បង្ហោះ​ក្នុង​គណនី Instagram របស់គេ​ផងដែរ​។ ក្នុងចំណោម​ទិដ្ឋភាព​បៃតង និង​ការ​ទស្សនា​ស្ថាបត្យកម្ម​នៃ​ទីក្រុង​ភ្នំពេញ​នៅ​ជុំវិញ​ផ្សារ​ទំនើប​នេះ ទីតាំង​ដែល​ទំនេរ​នៅ​ជាន់​ទី ៣ នេះ​ក៏ត្រូវ​បាន​រចនា​សម្រាប់​ព្រឹ​ត្ដិ​ការណ៍​សហគមន៍​ជាច្រើន​ដូចជា ពិធីជប់លៀង​, ផ្សារ​រាត្រី​ចុង​សប្ដាហ៍​, ការសម្ដែង​សិល្បៈ ព្រម​ជាមួយនឹង​ការប្រគុំ​តន្ដ្រី និង​ពិធីបុណ្យ​នានា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​ទំនើប View Park Mall សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ +855 16 613 330 ឬ តាមរយៈ​អ៊ីមែល viewparkmall@gmail.com
-end-

​អំពី​ផ្សារ​ទំនើប View Park Mall
​ផ្សារ​ទំនើប View Park ជា​មជ្ឈមណ្ឌល​លក់ទំនិញ​ពាណិជ្ជកម្ម​ដែល​ទំហំ​សម្រាប់​ជួល​ជាង ៩០០០ ម៉ែត្រការ៉េ​ស្ថិតនៅ​ចំ​តំបន់​យុទ្ធសាស្ដ្រ​ដែល​កំពុង​អភិវឌ្ឍ​យ៉ាង់​ឆាប់រហ័ស ព្រមជាមួយ​ភាពងាយស្រួល​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​រាជធានី​ភ្នំពេញ​។ ផ្សារ​ទំនើប​យើង​នឹង​ផ្ដល់ជូន​អតិថិជន​នូវ​ម៉ាក​យីហោ​ជាច្រើន​ប្រភេទ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​យ៉ាង​ទូលំទូលាយ ដូចជា​ជម្រើស​អាហារ និង​ភេសជ្ជៈ គ្រឿង​បរិក្ខារ​សម្រាប់​សុខភាព និង​កាយសម្បទា សេវាកម្ម​ថែរក្សា​សម្ផស្ស ការិយាល័យ​ធ្វើការ និង​ទីតាំង​សម្រាប់​ជួល ទីតាំង​សម្រាប់​ការប្រគុំ​កម្មវិធី​ផ្សេងៗ ថែមទាំង​មាន Sky bar ដែល​បាន​រចនា​យ៉ាង​ស្រស់ស្អាត ទៅ​តាមបែប​ធម្មជាតិ ព្រមជាមួយ​ទីតាំង​ចត​យានយន្ដ​ដ៏​មាន​ភាពងាយស្រួល​។​

​ប្រវត្តិ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ PAKZONE Property Management Co., Ltd
​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ PAKZONE Property Management Co., Ltd ជា​អ្នក​សាងសង់​មជ្ឈមណ្ឌល​លក់ទំនិញ​ពាណិជ្ជកម្ម View Park Mall និង​គម្រោង​ខុន​ដូ City View Residence​។ PAKZONE Property Management Co., Ltd ក៏​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដែលមាន​បទពិសោធន៍​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ក្រុម​អ្នក​អភិវឌ្ឍ​ដែលមាន​បទពិសោធ​ការងារ​ជាង 10 ឆ្នាំ​ក្នុង​ការសាងសង់ អគារ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រវត្តិ​ក្រុមហ៊ុន C-Herald Property Service Co.,Ltd
C-Herald Property Service Co.,Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំំ​មួយ​ដែល​ស្ថិតនៅក្រោម សម្ព័ន្ធ​ក្រុមហ៊ុន​ជប៉ុន Creed Group of Japan និង​ក្រោម​ការដឹកនាំ​របស់​ក្រុមហ៊ុន Herald Real Estate ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ មួយ​ដែល​ឈានមុខ​គេ​នៅ​ប្រទេស​តៃវ៉ាន់​។

C-Herald ផ្ដល់​សេវាកម្ម​ផ្នែក​គ្រប់គ្រង​សំណង់​អាគារ​ក្នុងការ​អភិវឌ្ឍ ដល់​ម្ចាស់​អាជីវកម្ម នូវ​សេវាកម្ម​ដ៏​ពិសេស​បូករួម​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ វិធីសាស្ដ្រ​នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការគ្រប់គ្រង​តម្លៃ​ដែល​ប្រកបដោយ​នវានុវត្តន៍​ខ្ពស់ និង​ភាព​ហ្មត់ចត់ ។​

​បច្ចុប្បន្ន​ក្រុមហ៊ុន C-Herald កំពុងធ្វើការ​គ្រប់គ្រង​គម្រោង​ធំៗ​ដូចជា View Park Mall, Bodaiju Residences និង City Light Condominium ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រុមហ៊ុន C-Herald បានរួម​បញ្ចូល​នូវ​បទពិសោធន៍​នៃ​ការ​គ្រប់​គ្រង់​ទីផ្សារ​តាមបែប​អន្ដរជាតិ ដែល​ប្រកបទៅដោយ​ភាពសម្បូរ​បែប ជាមួយ​ទៅ​និង​គំរូ​នៃ​ការគ្រប់គ្រង​បែប​វប្បធម៌​ក្នុងស្រុក ក្នុងការ​អភិវឌ្ឍ​នូវ​គំរូ​សេវាកម្ម គ្រប់គ្រង​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​អតិថិជន​ក្នុងស្រុក​។​

View Park Mall, Four-Story Premium Shopping Attraction to Add Spark to Phnom Penh’s Bustling City Centre

Phnom Penh, Monday, October 26, 2020 – By the start of 2021, city residents will have another commercial shopping option with the Grand Opening of View Park Mall in the Phnom Penh City Center. Located in the Boeung Kak Lake area, the beautifully-designed four-story mall will offer a wide array of local and international retail brands, food and beverage options, office co-working space, and a sky bar. View Park Mall is developed by PAKZONE Property Management Co., Ltd, and will be managed by C-Herald Property Service Co., Ltd which has more than 13 years of experience managed of shopping malls, Office Buildings, Apartment, and Condominiums.

The mall’s areas available for lease is 9,000 square meters. Our leased occupancy is 80 percent completed, and its proximity to villas, hotels, schools, sports complexes, and two other shopping malls in the Phnom Penh City Center promises visibility and high foot traffic. With newly paved roads in the area, the mall is easily accessible to all parts of Phnom Penh, including the greater Toul Kok residential and commercial areas. By 2022, world-renowned hotel chain Hilton will open its first ever branch in Cambodia just a stone’s throw away from the mall.

“We couldn’t have asked for a better location,” said the Chairman of PAKZONE Property Management Co., Ltd Leng Thun. “View Park Mall is almost at full occupancy because our retail partners recognize the prominent place our mall will have in Phnom Penh. What the mall offers is a great shopping and dining experience with parking in the center of Phnom Penh, where people constantly on the move can have a place to relax with their families and friends. We fully expect more leasing commitments to be finalized in the coming months from a diverse group of brands also committed to providing an enjoyable, comfortable, and unforgettable shopping experience.”

In addition to a pleasant shopping experience, visitors can enjoy View Park Mall’s eco-friendly design. Gardens on the roof and outside add a touch of nature, as do the many indoor spaces designated for plant decorations. Large glass window panes all around allow plenty of natural sunlight to come in.

On the Ground Floor, visitors can satisfy their coffee cravings at Rosemary Coffee & Flower, while slaking their thirst from a hot day with some of Peach Tea’s iced milk and fruit tea options. Local favorite Bayon Bakery will be nearby with their famous selection of sweet and savory baked goods, while Nice Two Meat U promises a delicious Korean barbecue eating experience. Wild Eatery, meanwhile, will offer a blend of western and Asian foods and desserts. The Ground Floor also houses the premium-condo showroom for City View Residence located right beside View Park Mall, which is also being developed by PAKZONE Property Management Co., Ltd.

Visitors with a sweet tooth can find something Sweet Dessert Café on the 1st Floor, while browsing for home furniture at Sora Furniture, and getting pampered at Beauty & Hair Salon. The 2nd Floor houses a Gym for fitness enthusiasts, and Santepheap Dental Clinic, which offers a wide range of hi-tech dental services. The mall’s flexible office and co-working space, also on the 2nd Floor, continues to receive leasing bids, as do all the remaining leasable units from the Ground Floor to the 2nd Floor, ranging from 13 to 490 square meters.

The roof is on the 3rd Floor, and hosts the mall’s sky-bar that will offer tantalizing cocktails and food options, a 360-view of Phnom Penh’s growing skyline, and plenty of Instagram-worthy photo opportunities at sunset. Among the greenery and views of the surrounding urban architecture, open area spaces have been designated for community events such as formal parties, weekend bazaars and markets, art shows, and music performances and festivals.

For more information about View Park Mall leasing, please dial +855 16 613 330 or send an inquiry to viewparkmall@gmail.com.
End

About View Park Mall
View Park is a commercial shopping centre with 9,000 square meters of leasable space strategically located in one of Phnom Penh’s fastest developing areas with easy access to all other sections of the city. The mall offers visitors a wide range of local and international retail brands, food and beverage dining options, health and fitness facilities, beauty services, flexible office and co-working space, community events space, and sky a bar all housed in a beautiful and eco-friendly design with convenient parking space.

About PAKZONE Property Management Co., Ltd
PAKZONE Property Management Co., Ltd is the developer of View Park Mall commercial shopping centre and premium-condo City View Residence. PAKZONE Property Management Co., Ltd is an experienced real estate developer in Cambodia whose mature development team has more than 10 years of experience developing apartments in Phnom Penh.

About C-Herald Property Service Co., Ltd
C-Herald Property Service is a comprehensive property management company under the Creed Group of Japan and leading Herald Real Estate in Taiwan. The company provides to developers and owners the best service of experience with the new technology and rigor of Japanese property management style, service innovation and cost control.

C-Herald has managed projects in View Park Mall, Bodaiju Residences and City Light Condominium in Phnom Penh city.

C-Herald has combined a rich international market management experience and management model with local national culture, and developed a management service model that meets local needs.

ដោយ៖CEN


spot_img
×