Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ឯណេះ​កំពុង​ធ្ងន់ធ្ងរ ស្លាប់​ជាង​១០០​នាក់​ហើយ ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​បំផុត ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ (​វីដេអូ​)

spot_img

​បច្ចុប្បន្ន ប្រទេស​វៀតណាម​ដែល​បាន​កំពុង​រង​ការ​ជន់​លិច ពីអ្វី​ដែល​គេ​ពិពណ៌នា​ថា​ជា​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​ទស្សវត្សរ៍​មកនេះ គឺ​កំពុង​ប្រឈម​នឹង​អាកាសធាតុ​អាក្រក់​ជាងនេះទៀត​នៅ​ថ្ងៃ​បន្ទាប់​ខាងមុខ​។​

​បើតាម VOANews បាន​ឲ្យ​ដឹងថា ទឹកជំនន់ និង​ការបាក់​ដី​ប៉ុន្មាន​សប្តាហ៍​មកនេះ បាន​បណ្តាលឱ្យ​បាត់បង់​សត្វពាហនៈ ផលដំណាំ ស្បៀងអាហារ និង​អាយុជីវិត​មនុស្ស​ចំនួន ១១១ នាក់ ខណៈ​មនុស្ស ២២ នាក់ នៅតែ​បាត់​ខ្លួន​នៅឡើយ​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២១ ខែតុលា ឆ្នាំ​២០២០​។​

​ប្រទេស​វៀតណាម កំពុង​ប្រឈម​នឹង​ព្យុះ និង​ការចុះ​ត្រជាក់ ដែល​បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់តាំងពី​ដើមខែ​តុលា​។​

​គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា ប្រជាជន​ជាង ២៥០.០០០ គ្រួសារ នៅ​ខេត្ត​ចំនួន ៦ បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ដោយ​តំបន់​ជាច្រើន​លិច​ទឹក​ដល់​កម្រិត ២ ម៉ែត្រ ទៅ​ជាង ៣ ម៉ែត្រ​ដែល​បណ្តាល​ឲ្យ​មានផ្ទះ​រាប់ពាន់​ខ្នង​នៅក្រោម​ទឹក ហើយ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ផ្លាស់​ទីលំនៅ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។​

​សត្វ​គោ និង​ប​សុ​បក្សី​ប្រមាណ ៦៩១.០០០ ក្បាល ត្រូវបាន​បាត់បង់ ដោយសារ​ទឹកជំនន់ ហើយ​ផលដំណាំ​ជាង ៧.២០០ ហិកតា ត្រូវបាន​បំផ្លាញ​។​

​ទឹកជំនន់​ក៏បាន​បំផ្លាញ​ផ្លូវជាតិ​ចំនួន ១៦ ខ្សែ និង​ផ្លូវ​ក្នុងស្រុក​ជាង ១៦០ គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន​៤​។​

​សហព័ន្ធ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ (IFRC) បានកត់សម្គាល់​ឃើញថា ប្រជាជន​រាប់រយ​រាប់ពាន់នាក់​នៅ​ប្រទេស​វៀតណាម ពេលនេះ​កំពុង​ត្រូវការ​ទីជម្រក​បន្ទាន់ ទឹកស្អាត​ប្រើប្រាស់ ចំណីអាហារ និង​ការគាំទ្រ​ប្រាក់ចំណូល​៕ ដោយ​៖ លឹម​ហុង​

spot_img
×