Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យ​អុំទូក​មិន​ប្រារព្ធ តែ​ពិធី​សំពះ​ព្រះ​ខែ​នៅតែ​ធ្វើ ហើយ​ការឈប់​សម្រាក​នៅតែ​អនុវត្តន៍​ដដែល​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ពិធីបុណ្យ​អុំទូក​មិន​ប្រារព្ធ តែ​ពិធី​សំពះ​ព្រះ​ខែ​នៅតែ​ធ្វើ ហើយ​ការឈប់​សម្រាក​នៅតែ​អនុវត្តន៍​ដដែល​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ឆ្នាំនេះ ទោះបីជា​មិនមាន​ពិធីបុណ្យ​អុំទូក​ក៏ដោយ តែ​យើង​នៅតែ​គោរព​ប្រពៃណី​ទំនៀមទម្លាប់ ដូចជា​អកអំបុក សំពះ​ព្រះ​ខែ ជាដើម គឺ​យើង​អាចធ្វើ​នៅតាម​វត្ត​អារាម ឬ​តាម​ផ្ទះ​ជាដើម ហើយ​ប្រជាពលរដ្ឋ​អាច​ឈប់សម្រាក​បាន​ធម្មតា​”​។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា បើទោះបីជា​នៅក្នុង​ឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក៏ដោយ ប៉ុន្ដែ​ពិធី​សំពះ​ព្រះ​ខែ​នៅតែ​ធ្វើ ហើយ​ការឈប់​សម្រាក នៅតែ​អនុវត្តន៍​ដដែល​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុងឱកាស​ដែល សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន ដំណើរការ​សាងសង់ ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ថ្ងៃ​៣០ បុណ្យអុំទូក នឹង​ចាប់ផ្ដើម​បើទោះបីជា​យើង​ចង់​អុំទូក ក៏​អុំ​អត់​បាន​ដែល នៅក្នុង​ឆ្នាំនេះ តែដោយសារ​កូ​វីដ យើង​បាន​លុបចោល ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅ​ទីក្រុង​ភ្នំពេញ យើង​គ្រាន់តែ​មិន​ចាត់តាំង​អុំទូក​តែប៉ុណ្ណោះ រឿង​សំពះ​ព្រះ​ខែ អកអំបុក នៅតាម​ផ្ទះ គឺ​នៅតែ​ធ្វើ ហើយ​មន្ដ្រីរាជការ កម្មករ កម្មការិនី ក៏​នៅតែ​បន្ដ​ការឈប់​សម្រាក​ដដែល​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ឈប់​ខាងមុខនេះ ច្បាស់​ណាស់ ពិតជា​មាន​ទេសចរណ៍ ចេញពី​គោលដៅ​ទេសចរណ៍​មួយ ទៅ​គោលដៅ​ទេសចរណ៍​មួយទៀត ដូច្នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា នៅតែ​ដើរ បើទោះបីជា​ថយ​ថម​យ៉ាងណាក្ដី ហើយ​ប្រាក់ចំណូល បើទោះបីជា​ថមថយ ក៏​នៅតែមាន​ប្រាក់ចំណូល ដែល​អាច​ទ្រទ្រង់ បាន​នូវ​ថវិកា​សម្រាប់​ឲ្យ​រាជរដ្ឋាភិបាល យកមក​បើកប្រាក់​ប្រៀ​វត្ស ឲ្យ​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ការចំណាយ​ដទៃទៀត​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×