Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា សាទរ​និង​វាយតម្លៃ​ខ្ពស់​ពី​សមិទ្ធផល​បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋទូត ប្រទេស​សឹង្ហ​បុរី​ចប់​អាណត្តិ​

spot_img

​ក្នុងឱកាស​អនុញ្ញាតឱ្យ ឯកឧត្តម ម៉ៃ​ខើ​ល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សឹង្ហ​បូរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​វាយតម្លៃ​ខ្ពស់ និង​ពេញចិត្ត​ចំពោះ សមិទ្ធផល បេសកកម្ម​ការទូតរ​បស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សឹង្ហ​បូរី ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​សឹង្ហ​បុរី​មានការ​រីកចម្រើន ជា​លំដាប់ ក្នុងនោះ វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដែល​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​អរគុណ​ដល់​សឹង្ហ​បុរី ដែល​បាន​ជួយ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា ជាពិសេស​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី ដល់​មន្ត្រី​កម្ពុជា ជិត​មួយ​ម៉ឺន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រោម​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម អាស៊ាន IAI​។​

​ឯកឧត្តម ម៉ៃ​ខើ​ល តាន់ កេង ស៊ឹង បាន​ថ្លែងអំណរគុណ​ជ្រាលជ្រៅ ដល់​សម្តេច​ប្រធានរដ្ឋសភា​បាន អនុញ្ញាតឱ្យ​ឯកឧត្តម​បាន​ចូល​ជម្រាបលា និង​បាន​លើកឡើងថា ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី មានការ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នៅលើ​ស្ទើ​គ្រប់​វិស័យ មាន​ទាំង​វិស័យ​នយោបាយ វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​។ លើសពីនេះ ទៅទៀត ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅតែ​ត​មានដំណើរ​ការ ទោះបីជា មានការ​រំខាន​ដោយ បញ្ហា​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្តី ។​

​ឯកអគ្គរដ្ឋទូត បាន​លើកឡើងថា​រដ្ឋសភា​កម្ពុជា​និង​សឹង្ហ​បុរី បាន​សហការគ្នា​យ៉ាង​ល្អ ទៅវិញទៅមក តាមរយៈ​ការជំរុញឱ្យ​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច និង បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក អន្តរជាតិ តាមរយៈ​វេទិកាសភា​នានា​ដូចជា AIPA និង APPF ជាដើម​នោះ​។​

​សម្តេច​អគ្គ​មហា​ពញាច​ក្រី ហេង សំរិន និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ចប់​អាណត្តិ​មាន​ជំ​ជឿ​យ៉ាង​មុតមាំ​ថា កម្ពុជា​និង​សិង្ហ​បុរី ដែលមាន​ទំនាក់​ទំនងជា មួយ​គ្នា​តាំងពី​ឆ្នាំ​១៩៦៥ មក​នោះ នឹងត្រូវ​បាន​បន្ត​ពង្រឹង ពង្រីក និង​រីកចម្រើន​ទៅមុខ​ថែមទៀត​៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×