Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​រង​ព្យុះ​រិះគន់​ហ៊ាន​យក​រូប “​ព្រះ​ចៅ​ក្រុង​កម្ពុជា​” មក​ដាក់​លើ​ក្រប​សឺ​មី​ក្នុង​ពិធី​ទទួល​អន្ទិត កក្កដា សុ​ភ័​ណ្ឌ ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​គ្លី​នី​ក​ខ្លួន ពេទ្យ​ឆ្មេ​ញ មេត្រី បាន​ចេញមុខ​សុំទោស និង​ពន្យល់​ហេតុផល​ថា​…

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ពេទ្យ​ឆ្មេ​ញ​ឈ្មោះ មេត្រី បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​បាន​ពិធី​ទទួល​អន្ទិត កក្កដា សុ​ភ័​ណ្ឌ ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​គ្លី​នី​ក​ខ្លួន ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​ប្រើ​សុទ្ធតែ​សឺ​មី​រូប​ព្រះសង្ហារ ឬ សញ្ញា​ជាតិ ធ្វើការ​ផ្លាស់ប្តូរ​ប្រគល់​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​ជាក់ស្តែង ការបង្ហាញ​បែបនេះ ឃើញថា​មហាជន​បានធ្វើការ​រិះគន់​ខ្លាំងៗ​តែម្តង ព្រោះតែ​មិន​នឹកស្មានថា បុគ្គល​រូបនេះ​ហ៊ាន​យក​ក​ព្រះសង្ហារ ឬ​សញ្ញា​ជាតិ ជា​ត្រា​ប្រពៃណី និង​ផ្លូវការ​សម្រាប់​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី គឺ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មកប្រើប្រាស់​ទាំង​មិនដឹង​ពី​អត្ថន័យ​។​

​ក្រោយ​រង​ព្យុះ​រិះគន់​យ៉ាង​ចាស់ៗ​ដៃ​រួចមក នៅ​ទីបំផុត សា​ម៉ី​ខ្លួន​ទាំងពីរ​ក៏បាន​ចេញមុខ​សុំទោស ក្នុងនោះ​ជាពិសេស​ពេទ្យ​ឆ្មេ​ញ មេត្រី ជា​ម្ចាស់​គ្លីនិក បាន​បង្ហោះ​សារ​សុំទោស និង​លើក​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនបាន​ប្រមាថ​ទេ ខ្ញុំ​យកមក​ធ្វើជា វត្ថុ​មាន​តំលៃ​លើកមកបង្ហាញ​កិត្តិយស សម្រាប់​គ្លីនិក​ធ្មេញ មេត្រី ! ខ្ញុំបាទ​ជា​មនុស្ស​ម្នាក់​គោរ​រព​ប្រទេសជាតិ ស្រឡាញ់ គោរព​ព្រះមហាក្សត្រ​ណាស់ ហើយ​ធ្លាប់បាន​ធ្វើអំពើ​ល្អ ជួយ​អ្នកក្រ​ច្រើនណាស់ ដូច​បងប្អូន​បានឃើញ​! ខ្ញុំ​ជួយ​អ្នកក្រ​មិន​ក្រោម ១០០​ដង​ទេ​! អធ្យាស្រ័យ​ផង បើ​គិតថា​ខ្ញុំ​ខ្មែរ​ដូចគ្នា​ទេ​! រាល់ថ្ងៃ គ្រប់គ្រង​គ្លីនិក​ផង ឆ្លៀតពេល​ដើរ​ជួយ​អ្នកក្រ ស៊ីន​ទ្រី យាយ​តា​ចាស់ជរា រាល់​យប់​ផង មិនសូវ​បាន​សំរាក​ទេ​! រឿង​ពិត​របស់ខ្ញុំ​។​

​ជា​ចុងក្រោយ ខ្ញុំបាទ​ដុក​ទ័​រ មេត្រី សូម​សន្យាថា មុននឹង​រៀបចំ​កម្មវិធី​អ្វី ខ្ញុំបាទ​នឹង​បានគិត​ហើយ ស្វែងយល់​អោយ​ច្បាស់​ជាងនេះទៀត​! ហើយ​ដាច់ខាត​គឺ​មិន​យក​សឺ​មី​មាន​រូប​ព្រះសង្ហា​មក​ប្រើ​ទៀត​ទេ​»​។​

​ដោយឡែក អន្ទិត កក្កដា សុ​ភ័​ណ្ឌ វិញ ក៏បាន​លើកឡើង​បែបនេះ​ថា​៖ «​ខ្ញុំ​សូមទោស​ចំពោះ​ការប្រើ​ក្រប​ព្រះសង្ហារ ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ទូត​សុច្ឆន្ទៈ​ជាមួយ​គ្លី​នី​ក​មេត្រី ជាដំបូង ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ហើយ​ខ្ញុំ​ក៏​សូមទោស​ជាខ្លាំង​ទៅកាន់​បងប្អូន​ទាំងអស់គ្នា ចំពោះ​រឿង​ដែល​បាន​កើតឡើង​កន្លងទៅ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ក្រប​មាន​រូប​ព្រះសង្ហារ​។​

​ខ្ញុំ​ពិតជា​ពុំ​បានដឹង​កិច្ចការ​នៃ​ការរៀប​ចំនេះ​ទេ ព្រោះថា​ខាង​ពិធីការ​របស់​ក្រុមហ៊ុន​ជា​អ្នករៀបចំ ហើយ​ក្នុងនាម​ខ្ញុំ​ទៅ​ចុះហត្ថលេខា​នោះ​គឺ​ទៅ​ក្នុងនាម ជា​ទូត​សុច្ឆន្ទៈ​របស់​គ្លីនិក​នោះ​តែប៉ុណ្ណោះ​។​

​ជាមួយនិង​កំហុស​មួយ​នេះ សូម​បងប្អូន​ទាំងអស់​មេត្តា​អភ័យទោស​ដល់​រូបខ្ញុំ ក៏ដូចជា​ខាង​គ្លីនិក​ផង​។​

​ខ្ញុំ និង​គ្លី​នី​ច ក៏​សូម​សន្យាថា នឹង​ខំប្រឹង​ធ្វើការ​ស្វែងយល់ សិក្សា​ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ មុន​និង​រៀបចំ​កម្មវិធី​ណាមួយ​។​»​។​

​តែ​យ៉ាងណា បន្ថែម​ពីនេះ អន្ទិត កក្កដា សុ​ភ័​ណ្ឌ ក៏​រង​ការរិះគន់​ទៀតថា បានបង្ហាញ​ឥរិយាបទ​ដ៏​មិន​សមរម្យ​ទាល់តែសោះ នៅក្នុង​ពិធី​មួយ​នេះ ព្រោះថា​មិនគួរណា​ស្លៀកខោ​ស្ទី​ប​នារី គ្រប​អាវ​ក្វា​ហ្សេ​បែបនេះ ហាក់ដូច​ខ្លួន​អស្ចារ្យ​ពេក​ហើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×