Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​សាលា​អន្តរជាតិ​វេស​ស្ទឺន សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចងក​សម្លាប់ខ្លួន​ (មានបណ្តាំ ៤ទំព័រ អានហើយស្រក់ទឹកភ្នែក)

spot_img

ភ្នំពេញ​៖ នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺន​ម្នាក់ មាន​ជម្ងឺ​មហារីក​ពោះវៀនធំ​ច្រើន​ខែ​មក​ហើយ និង​ព្យាបាល​មិនជា ស្រាប់តែ​ដាច់ចិត្ត​ធ្វើអត្តឃាត ដោយ​ចងក​សម្លាប់ខ្លួន លុះ​ពេល​ប្រពន្ធ​ត្រឡប់មក​ពី​យក​នៅ​សាលារៀន ទើប​ប្រទះឃើញ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្ដង​។ មុន​ពេល​សម្រេច​ចងក​សម្លាប់ខ្លួន​នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺន​រូបនោះ ក៏​បាន​សរសេរ​លិខិត​បណ្តាំ​មួយ​ទុក​ជូន​ក្រុមគ្រួសារ​ផងដែរ​។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ហេតុការណ៍​នោះ បាន​កើតឡើង នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អត្តឃាត​ជន​ឈ្មោះ លីម ប៊ុន​លាង អាយុ​៣៨​ឆ្នាំ ជា​នាយក​សាខា​សាលា​វេស​ស្ទឺន សាខា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​និង​កូនស្រី​ម្នាក់ នៅក្នុង​បន្ទុកគ្រួសារ និង​មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។​

​អ្នក​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​មុនពេល​ធ្វើ​អត្តឃាត បុរសរងគ្រោះ​បាន​បន្សល់ទុក​នូវ​លិខិត​បណ្ដាំ​ចំនួន​៤​ច្បាប់ ដែល​បាន​ផ្ដាំ​ទៅ​ប្រពន្ធ កូន និង​ឪពុក​ម្ដាយ​ផងដែរ​។​

​យោង​តាម​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ប្ដី​នាង​មាន​ជម្ងឺ​មហារីក​ពោះវៀនធំ​ច្រើន​ខែ​កន្លង​មក​ហើយ រហូត​ឈានដល់​ការវះកាត់ ដាក់​ទុយោ​ចេញ​ក្រៅ​ថែមទៀត​ផង ប៉ុន្តែ​ទោះជា​ខំប្រឹង​ព្យាបាល យ៉ាងណា​ក៏​មិន​ជា​សះស្បើយ​ដែរ​។ ក្រោយពេល​ដែល​នាង​ដឹក​កូន​មក​ដល់​ផ្ទះ ហើយ​កូន​បើកទ្វារ​ចូល​ទៅក្នុង​ផ្ទះ ទើប​ប្រទះឃើញ​ឪពុក​ចងក​សម្លាប់ខ្លួន ។​

​ចំណែក​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹង ដែរ​ថា​៖ បុរស​រូប​នោះ បាន​យក​ខ្សែ​កា​ប្លិ៍​ទូរទស្សន៍​ចងក ជាប់​ជាមួយ​ប្រហោង​ឥដ្ឋ​ខ្យល់ ហើយ​បន្ទាប់​ពី​បាន​ឃើញ​បែប​នេះ ប្រពន្ធ​បាន​យក​កាំបិត​កាត់​ខ្សែ​ទម្លាក់​ចុះ ក្នុង​បំណង​យកទៅ​សង្គ្រោះ ប៉ុន្តែ​ប្ដី​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​នគរបាល​ចុះទៅពិនិត្យ​។ នគរបាល​បានបញ្ជាក់​ថា ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​ប្រាកដ​មែន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×