Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ប្រពៃ​ណាស់​! ឃើញ​ស្ត្រី​ម្នាក់​បណ្តើរ​កង់​លក់​ចំណីអាហារ​តាមផ្លូវ អាណិត​ពេក ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ក៏​ចុះជួយ​ទិញ​ទាំងអស់ យកទៅ​ចែកគ្នា​ហូប​នៅ​ព្រឹទ្ធសភា ហើយ​ថែមទាំង​បង្ហោះ​សារ​អប់រំ​ដ៏​មាន​អត្ថន័យ​…

spot_img

​និយាយ​ដល់​អ្នកជំនួញ​កសិកម្ម​ដ៏​ធំជាងគេ​បំផុត​នៅ​ស្រែក​ខ្មែរ នោះ​បងប្អូន​មហាជន​បាន​ស្គាល់​រួចហើយ គឺ​ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ជា​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ទទួលបាន​ការគោរព ស្រឡាញ់​ជាខ្លាំង ពី​ប្រជាជន​ខ្មែរ​យ៉ាងច្រើន ព្រោះថា លោក​ពុំ​ត្រឹមតែ​ផ្តល់​ទីជម្រក និង​ការងារ​ធ្វើ​ដល់​ប្រជាជន​ខ្មែរ​រាប់ម៉ឺន​នាក់​ប៉ុណ្ណោះ​ទេ តែ​លោក​ឧកញ៉ា​គេ​ក៏​តែង​ឃើញ​ឧស្សាហ៍​ជួយ​ដល់​អ្នកក្រីក្រ​ជាច្រើន​ទៀត ដែលមាន​ជីវភាព​ខ្វះខាត​ផងដែរ​។​

​យ៉ាងណាមិញ នា​វេលា​ម៉ោង​ប្រមាណ ៧ ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើ​ឲ្យ​អ្នកដំណើរ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ជាខ្លាំង ខណៈ​ឃើញ​លោក​ស្ថិតក្នុង​ឯកសណ្ឋាន​ទៅ​ចូលរួម​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​កំពុង​បណ្តើ​រកង់​លក់​ចំណី​ហូបចុក​យ៉ាងច្រើន​មុខ ដោយ​ក្តី​អាណិត​ខ្លាំងពេក លោក​ក៏បាន​ចុះ​ទិញយក​ទាំងអស់ ដើម្បី​យកទៅ​ចែក​សមាជិក​សមាជិការ​ព្រឹទ្ធសភា​ហូប​ទុកជា​អាហារសម្រន់​។ ហើយ​តាមរយៈ​រូបភាព​បង្ហោះ ឃើញថា​ពួកគាត់​ម្នាក់ៗ បានទទួល​យក​ដោយ​ក្តី​រីករាយ​ជាខ្លាំង​។​

​ក្នុងនោះ​ផងដែរ លោក​ឧកញ៉ា ម៉ុង ឫទ្ធី ក៏បាន​មាន​ពាក្យពេចន៍​រៀបរាប់​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ថា​៖ «​របស់​ថោក តែ បើ​យើង​ចេះ​នាំគ្នា ឲ្យ​តម្លៃ វា​ទៅ និង​មានតម្លៃ ដូច​គេ​ដូច​ឯង​អ៊ីចឹង​ដែរ មិន​ខុស​អី​ពី​ដុំថ្ម​ទេ នៅពេលដែល​យើង​លើក​យកមក​ដាក់​នៅលើ​រោង ឬ អាសនៈ​ណាមួយ ហើយ​នាំគ្នា ចេះតែ មក​បន់ស្រន់​ទៅ មានពេលខ្លះ វា​អាច​ក្លាយជា អ្នកតា ជួយ​យើង​ឲ្យ​បាត់​ចុកពោះ ម្តងម្កាល​អ៊ីចឹង​ដែរ​»​។​

​តាមរយៈ​ការលើកឡើង​ប្រៀបធៀប​ដ៏​មានន័យ​ខាងលើ​របស់លោក​ឧកញ៉ា យើង​ក៏​សូម​បងប្អូន​ដែលមាន​ជីវភាព​ធូរធារ មេត្តា​ជិះ​ក្រឡេកមើល​បងប្អូន​អ្នកលក់​ចំណីអាហារ​តាម​ចិញ្ចើមថ្នល់ ឲ្យ​តម្លៃ​ពួកគាត់​ផង ព្រោះថា ពុំ​ត្រឹម​ថោក​ទេ តែ​ក៏​ខ្លាញ់​ពិសារ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×