Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វព្រៃ​ចំនួន ១៣ ប្រភេទ​សំខាន់ៗ​ដែលមាន​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម គឹម ណុង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ លោក កែន សេរី​រដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​មន្ត្រី​ជំនាញ បានធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ស្តីពី​ស្ថានភាព​នៃ​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ឆ្នាំ​២០១០-២០២០​។

​នៅក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បានធ្វើ​ការអង្កេត​តាមដាន​សត្វព្រៃ​ដែល​ផ្តោតទៅលើ​ចំនួន និង​របាយ​សត្វព្រៃ​ចំនួន ១៣ ប្រភេទ​សំខាន់ៗ​ដែលមាន​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា នៅថ្ងៃនេះ ក្រសួងបរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​សូម​ប្រកាសថា បច្ចុប្បន្ន ក្តីបារម្ភ​របស់ ក្រុម​អភិរក្ស​អំពី​ការវិនាស​ផុត​ពូជ​នៃ​ប្រភេទ​សត្វ​ពានរ​បាន​ថយចុះ ដោយសារតែ​ចំនួន​ប្រភេទ​ពពួក​ពានរ ៣ ប្រភេទ​រួមមាន​ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង និង​ស្វា​ក្តាម និង​ជ្រូកព្រៃ​មាន​ចំនួន​ថេរ និង​ចំនួន​ពានរ​មួយ​ប្រភេទ​ទៀត​គឺ​ស្វា​ត្រោស​កំពុងមាន​ការកើនឡើង សត្វ​ក្ងោក​មាន​ចំនួន​កើនឡើង​ផងដែរ​។ ពពួក​ពានរ​ទាំងនេះ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ផ្សេងគ្នា​រួមមាន ប្រភេទ​ជិត​ផុត​ពូជ​បំផុត ប្រភេទ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​កំពុង​ទទួលរង​ការគំរាមកំហែង​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា តំបន់​ព្រៃ​ការពារ​សីមា​ត្រូវបាន​បង្កើតជា​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នៅ​ខែឧសភា​ឆ្នាំ​២០១៦ ស្ថិតនៅក្រោម​ការការពា​រ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា​មាន​ប្រភេទ​ជីវចម្រុះ​រស់នៅ​ជិត ១០០០ ប្រភេទ គឺជា​តំបន់ការពារធម្មជាតិ​មាន​សារសំខាន់​កម្រិត​អន្តរជាតិ នៅក្នុង​ការអភិរក្ស​ស​ត្វ​ព្រៃ​និង​ជីវចម្រុះ​ជាច្រើន​ទៀត​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​សារសំខាន់​កម្រិត​អន្តរជាតិ​ក្នុងការ​អភិរក្ស​សត្វ​ដំរី​អាស៊ី សត្វ​ពានរ រួមមាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប្រភេទ​មាំ​សា​សី និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​ប្រភេទ​សត្វ​និង​រុក្ខជាតិ ៧៥ ប្រភេទ​ជា​ប្រភេទ​រង​ការគំរាមកំហែង​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងថា វា​ជា​មោទកភាព​ដែល​កម្ពុជា​សម្បូណ៌​ដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ​ដែល​ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​មួយចំនួន​ដែល​បាននិងកំពុង​ជិត​ផុត​ពូជ និង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​បំផុត​របស់​ពិភពលោក ត្រូវបាន​រកឃើញថា​មាន​វត្តមាន នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមសហការ​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​ដែលមាន នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×