Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ទេចខ្ទីរ​អស់ហើយ​! ផ្លូវ​ពី​កួរស្រូវ​ទៅ​កន្ទួត​ក្រោយ​ទឹក​ជន់​លិច​ស្រក​អស់ ពេលនេះ​ត្រូវ​ខូចខាត​យ៉ាងខ្លាំង មិនអាច​ធ្វើដំណើរ​បាន​ទេ

spot_img

​ភ្នំពេញ​៖ គ្រោះ​ជំនន់​ទឹកភ្លៀង ពុំ​ត្រឹមតែ​បង្ក​ឲ្យ​លិចលង់​ផ្ទះសម្បែង និង​ផលដំណាំ របស់​ប្រជាពលរដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បំផ្លាញ​ស​ម្ប​តិ្ត​រដ្ឋ ជាពិសេស​ផ្លូវថ្នល់​ជាច្រើន​កន្លែង ត្រូវ​រង​ការខូចខាត​យ៉ាង​ធំធេង​ផងដែរ​។

​ក្នុងនោះ ជាក់ស្តែង ដូចជា​ផ្លូវ​មួយ​ខ្សែ​ពី​កួរស្រូវ ឆ្ពោះទៅ​កន្ទួត​សៀមរាប ឃើញថា​បាន​រង​ការខូចខាត​យ៉ាងដំណំ រហូត​កាត់ផ្តាច់​ផ្លូវ​ទាំងស្រុង ដែល​ពេលនេះ ពុំ​អាចធ្វើ​ដំណើរ​បាន​នោះទេ​។​

​តាមរយៈ​រូបភាព​ទាំងនេះ​ផងដែរ ក៏​សូម​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម ជួយ​ចែករំលែក​ជា​ទុកជា​ការជូនដំណឹង​ដល់​បងប្អូន​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ផ្លូវ​នេះ បាន​ជ្រាប ជៀសវាង​ធ្វើដំណើរ​កើតមាន​គ្រោះថ្នាក់ ឬ ខកខាន​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​៕ ដោយ​៖ លឹម ហុង​

spot_img
×