Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ទៅប្តឹង​បាត់​របស់ មេ​ប៉ូលិស​សង្កា​ត់បិត​ត្រាំ​ង និង​កូនចៅ ព្រួត​គ្នា​វាយ​ទ្រមខ្លួន​, ស្នង​ការហៅ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​បិត​ត្រាំ​ង មក​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​

spot_img

​ខេត្ត​ព្រះសីហនុ ៖ មាន​ករណី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pa Rak Sa ដែល​បាន​បង្ហោះ​ថា “​គ្រាន់តែ​គាត់​ទៅប្តឹង​បាត់​របស់​មេ​ប៉ូលិស​សង្កាត់​បិត​ត្រាំ​ង និង​កូនចៅ​របស់គាត់ បាន​ព្រួត​គ្នា​វាយ​” គាត់​ដល់​ថ្នាក់​នឹង​។

​នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឃើញ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បង្ហោះ ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់ខ្លួន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ ដឹកនាំ​កម្លាំង​ចុះទៅ​ស្រាវជ្រាវ​ជាបន្ទាន់ ជា​លទ្ធផល​រកឃើញថា នៅ​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​០៧​នាទី ឈ្មោះ ទឹម ចំ​រ៉ុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ បាន​ទូរស័ព្ទ​មក​ឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​បិត​ត្រាំ​ង ដោយ​ស្តាប់​ទូរស័ព្ទ​មានការ​ភាន់ច្រឡំ​គ្នា​ធ្វើអោយ​មានការ​លើសលួស​ពាក្យសម្តី​រវាង​ឈ្មោះ តាន់ ពិសិដ្ឋ និង ឈ្មោះ ទឹម ចំ​រ៉ុង និង​ឈានដល់​ការជួបគ្នា​បង្ក​ការ​ប្រវាយប្រតប់​គ្នារ​រហូត​មាន​កម្លាំង​ប្រជា​ការពារ​ចំនួន​០៤​នាក់​ចូលមក​ឃាត់ និង​បាន​វាយ​ទៅលើ​ឈ្មោះ ទឹម ចំ​រ៉ុង បណ្តាល​ឲ្យ​រងរបួស​ស្រាល​តែម្តង​។

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ បាន​កោះហៅ​ភាគី​ទាំងពីរ​មក​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រាម ដោយ​ភាគី​លោក តាន់ ពិសិដ្ឋ យល់ព្រម​ទទួលស្គាល់​កំហុស និង​ធ្វើការ​សូមទោស​ទៅកាន់​លោក ទឹម ចំ​រ៉ុង ដែល​បាន​រង​បួស​ស្រាល ហើយ​ភាគី​ទាំងពីរ​ក៏បាន​ធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ ដោយ​សន្យាថា​នឹងមិន​ប្តឹងផ្តល់​បន្តទៀត​នោះទេ ដោយសារតែ​កំហុស​គ្រប់យ៉ាង​កើតចេញពី​ការយល់ច្រឡំ​ប៉ុណ្ណោះ​។​

​ចំពោះ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា​ឲ្យ​កោះហៅ​ឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​បិត​ត្រាំ​ង​មក​ធ្វើការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បន្តទៀត​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ចូលរួមចំណែក​ក្នុង​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ចូលរួមចំណែក​ក្នុងការ​រិះគន់​កែលម្អ ចំពោះ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×