Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន​កណ្តាលផ្លូវ សំណាងល្អ មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​

spot_img

​ខេត្តរតនគិរី​៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​កណ្តាលផ្លូវ​នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក តែ​សំណាងល្អ​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន​។​

​ស្ដ្រី​សម្រាលកូន​កណ្តាលផ្លូវ​មានឈ្មោះ ទូច សុខ​ខឿ រស់នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។
​ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​ខាងលើ​បាន​ឈឺពោះ​សម្រាលកូន ហើយក៏​បានធ្វើ​ដំណើរ​ម​ក​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ មិនទាន់​ដល់​ផង ស្រាប់តែ​ឈឺពោះ​ខ្លាំង​ហើយក៏​បាន​សម្រាលកូន​នៅ​ពាក់​កណ្ដាលផ្លូវ​តែម្ដង​ដោយមាន​ការសង្គ្រោះ​ដោយ​បុគ្គលិក​ឆ្មប​នៃ​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ​។

​បច្ចុប្បន្ន ស្ត្រី​ខាងលើ​រួម​និង​កូន បាន​មកដល់​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ហើយ​ទាំង​២​នាក់​ម្តាយកូន មាន​សុខភាព​ល្អជា​ធម្មតា​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×