ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកទទួលរងការនឿយហត់ហើយពិសេសនៅមានអ្វីចូលមកកកូរផ្លូវចិត្តថែមទៀត។
ជំនួញ ៖ មិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមួយមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយដែរ។
ស្នេហា ៖ កំលោះក្រមុំងាយទាំងប្រទាំងប្រទើសហើយក៏ងាយកើតរឿងរាវចម្រូងចម្រាសផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ទិញផ្ទះសម្បែងលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងអ្វីមួយ។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានការជឿនលឿនទៅមុខដែរ។ក្នុងរង្វង់គ្រួសារមានការចាប់កំហុសគ្នាច្រើនហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។
ជំនួញ ៖ ទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អនិងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចជាទីពេញចិត្តផង។
ស្នេហា ៖ កំលោះក្រមុំមានដំណើររកាំចិត្តច្រើនម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយនៅពេលនេះបើមានកិច្ចការតូចធំអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ នៅថ្ងៃនេះមានការរីកដុះដាលគ្រាន់គាប់ប្រសើរហើយការជួញទីជិតឆ្ងាយតែងហុចផលមកវិញជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយទោះមិនមានអ្វីជាឧបសគ្គពិតមែនក្តីតែលោកអ្នកមិនត្រូវសេពគប់គ្រឿងស្រវឹងឡើយពិសេសអ្នកបើកបរតែម្តង។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងមានចំពោះមុខជានិច្ច។
ជំនួញ ៖ ក្នុងថ្ងៃនេះដែរមានភាពល្អប្រសើរ ម្ល៉ោះហើយបើចង់ធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃគ្រាន់បំពេញបំពង់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកមិនទាន់មានគូស្នេហានៅឡើយទេគប្បីរក្សាភាពនឹងធឹងកុំជ្រួលជ្រើមពីព្រោះប្រយ័ត្នប៉ះមនុស្សចិត្តព្រានទុក្ខសោកការផ្លូវចិត្ត៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីស្រុតចុះដូចនេះនាំឱ្យជួបភាពប្រទាំងប្រទើសច្រើនពិសេសធ្វើអ្វីៗក៏តោងប្រយ័ត្នប្រយែងបន្តិចពិសេសធ្វើច្រើនខុសច្រើន ថែមទៀត។នៅថ្ងៃនេះដែរជាពេលវេលាពុំផ្តល់ផលល្អក្នុងការធ្វើអ្វីមួយទេពីព្រោះថាតែងជួបបញ្ហាអាក្រក់ជាងល្អ។
ជំនួញ ៖ បើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
ស្នេហា ៖ ប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គួរចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាច្រើនផង។
ជំនួញ ៖ ការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនអ្វីមួយក៏តែងផ្តល់ផលល្អខ្លះដែរតែយ៉ាងណាត្រូវប្រយ័ត្នប្រយែងព្រោះថាផលអាក្រក់ៗមានតាមជាប់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំជួបរឿងរកាំចិត្តនិងមានបញ្ហាងាយប៉ះទង្គិចចំពោះគ្នាណាស់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការងារអ្វីមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។បើមានកិច្ចការមកដល់លោកអ្នកគប្បីព្យាយាមពុះពារនោះនឹងអាចជោគជ័យដូចគាប់បំណងពុំខាន។
ជំនួញ ៖ មិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ក្រៅពីនេះបើចង់ពឹងនរណាម្នាក់ពីរឿងអ្វីមួយលោកអ្នកកុំរំពឺងពេកពីព្រោះថាក្តីខកបំណងនោះក៏មានខ្ពស់ផងដែរ។
ស្នេហា ៖ កំលោះក្រមុំមានការនឿយណាយនិងមួហ្មងច្រើនដោយសារម្នាក់ៗប្រកាន់នូវចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកទទួលរងការហត់នឿយនិងទទួលផលលំបាកច្រើនបន្តិចម្ល៉ោះហើយគប្បីចេះតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។
ជំនួញ ៖ ពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតហើយក៏ងាយថយក្រោយវិញណាស់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារអ្វីនោះនឹងឆ្លើយតបជាផ្លែគ្រាន់កក់ក្តៅពុំខាន។
ជំនួញ ៖ ក្នុងថ្ងៃនេះដែរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួនហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមិនឆ្លើយតបផ្លែផ្កាដូចជាទីពេញចិត្តទេហើយពិសេសងាយភ្លាំងភ្លាត់ថែមទៀត។
ជំនួញ ៖ ថ្ងៃនេះលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
ស្នេហា ៖ ពិសេសស្ត្រីមិនត្រូវបណ្តោយខ្លួនប្រាណឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកទទួលរងការហត់នឿយនិងមានរឿងរាវយាយីច្រើន ម្ល៉ោះហើយបើមិនមានការព្យាយាមទេពិតជាមិនទទួលជោគជ័យឡើយ។
ជំនួញ ៖ នៅថ្ងៃនេះវិញមានការរកាំចិត្តច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕