Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូ​ប្រេង TELA សាគ្រី 888 និង ដេប៉ូ SOKIMEX ព្រែក​ឯង នៅ​ផ្លូវ​ជាតិ​លេខ​១ លក់​ប្រេង​មិន​គ្រប់​ចំណុះ​

spot_img

​ភ្នំពេញ ​៖​ ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​ចំនួន​ពីរ​កន្លែង គឺ​ដេប៉ូ​TELA សាគ្រី 888 និង ដេប៉ូ SOKIMEX​ព្រែក​ឯង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ ម្តុំ​ព្រែក​ឯង គឺ នៅតែ​បន្ត​លក់​ប្រេង​មិន​គ្រប់​ចំណុះ និង​បន្លំ​គុណភាព​ប្រេង​មិន​ព្រម​កែប្រែ​តាម​ការណែនាំ​របស់​មន្ត្រី​កាំកុងត្រូល​។​

​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម តាម​រយៈ​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត ដឹកនាំ​ដោយ​លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​មន្ទី​ពិសោធន៍ បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ និង​ដេប៉ូ​មួយចំនួន​ដែល​ធ្លាប់ធើ្វ​កិច្ចសន្យា ក្នុង​ការត្រួតពិនិត្យ​ដំបូង​រួចមកហើយ នៅ​ខណ្ឌ​ច្បារអំពៅ ក្នុង​គោលបំណង​តាមដាន​រក​ភាព​អនុលោម​ទៅតាម​ការកែតម្រូវ​ឲ្យ​សមស្រ​បតាម​បទដ្ឋាន និង​ផ្លូវច្បាប់​។​ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​នេះ គឺ​ផ្អែក​ទៅលើ​ឧបករណ៍​ត្រួតពិនិត្យ​នៅនឹងកន្លែង ដូចជា​ធុង​ក្រឹតមាន​មាឌ​ជាក់លាក់ សម្រាប់​វាស់​បរិមាណ​ប្រេង ដែល​បាញ់​ចេញពី​កុង​ទ័រ តាម​ទំហំ​ផ្សេង​ខុសគ្នា​មាន ចំណុះ​២​លីត្រ ៥​លីត្រ ១០​លីត្រ និង​២០​លីត្រ​។ ចំណែក​ស​ន្ទ​ស្ស៍​អុកតា​ន និង​សេ​តាន​វិញ គឺ​ប្រើ​ឧបករណ៍ ក្នុង​រថយន្ត​មន្ទី​ពិសោធន៍​ចល័ត​។​

​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ​របស់​ស្ថានីយ និង​ដេប៉ូ​ដែល​ធ្លាប់មាន​បញ្ហា​កង្វះ​រង្វាស់រង្វាល់ និង​បន្លំ​គុណភាព​ប្រេងឥន្ធនៈ​ទាំង​៤​កន្លែង ឃើញថា​មាន ២ កន្លែង បានកែតម្រូវ​ត្រឹមត្រូវ​តាម​អនុលោមភាព​។ ចំណែកឯ​២​កន្លែង​ទៀត មាន​ភាព​រឹង​រុស​មិន​ព្រម​កែតម្រូវ ទី​១៖ ដេប៉ូ TELA សាគ្រី 888 ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ សង្កាត់​បឹង​ឈូក ខណ្ឌ​ច្បារអំពៅ ដែល​មាន​ម្ចាស់​ឈ្មោះ ឡេង សាគ្រី និង​ទី​២៖ ដេប៉ូ SOKIMEX (​ប្រេងឥន្ធនៈ​ព្រែក​ឯង​) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៤១ ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដែល​មាន​ម្ចាស់​ឈ្មោះ ទៀង សុផល​។​

​ក្នុងនោះ​លោក មាន ចំណាប់ បានឲ្យដឹងថា ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ បានរៀបចំ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិចារណា ចំពោះ​ម្ចាស់​ស្ថានីយ ដេប៉ូ​ដែល​មិន​ព្រម​កែតម្រូវ អំពី​ការព្យួរ​អាជ្ញាប័ណ្ណ​ធើ្វ​អាជីវកម្ម​ប្រចាំឆ្នាំ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​តែម្តង​។​

​លោក​បាន​បញ្ជាក់​ថែម​ទៀត​ថា​៖ ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​បន្ត​ធើ្វ​ការត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ស្ថានីយ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ទៅតាម​ផ្លូវច្បាប់​។​ជាមួយគ្នា​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​យានជំនិះ​ទាំងអស់ ត្រូវ​ពិចារណា​ជាមុន​ក្នុង​ការជ្រើសរើស​ស្ថានីយ​និង​ដេប៉ូ​ប្រេងឥន្ធនៈ ដែលជា​ក្រុមហ៊ុន​ទុកចិត្ត ប្រើប្រាស់​ឧបករណ៍​ថ្មី លក់​ប្រេង​សាំង​ធម្មតា ឬ​ស៊ុប​ពែ​រ និង​ម៉ា​ស៊ូ​ត​ដែល​មាន​គុណភាព​ល្អ ហើយ​គ្រប់​ចំនួន​លីត្រ ពិនិត្យមើល​លេខ​កុងទ័​រ​នៅ​ពី​ចំណុច​សូន្យ ជានិច្ច​មុនពេល​ចាក់ តាមដាន​ដំណើរការ​នៃ​លេខ​កុង​ទ័រ ដែល​ត្រូវ​ចាប់ផ្កើម​ជាមួយ​គ្នា​នឹង​ម៉ាស៊ីន​បាញ់​ប្រេង រហូត​ដល់​ចំនួន​លីត្រ​ចុងក្រោយ ដែល​បាន​ស្នើ​តាមដាន សេចក្តីជូនដំណឹង​ពី​តម្លៃ​ប្រេងឥន្ធនៈ របស់​ក្រសួង​ពាណិជ្ជកម្ម និង​ត្រូវ​ប្រុងប្រយ័ត្ន សុវត្ថិភាព​ផ្នែក​អគ្គីភ័យ ដោយ​ពន្លត់​ម៉ាស៊ីន​យានជំនិះ ពេល​ចាក់​បំពេញ​ប្រេង​ក្នុង​ស្ថានីយ និង​សូម​ផ្តល់​ព័ត៌មាន​មក​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំរាជធានី ខេត្ត ឬ​មក​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុងករណី​ដែល​បាតុភាព ជាយថាហេតុ​ណាមួយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×