Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​សហការគ្នា​ឲ្យ​ល្អ ជួយ​ដល់​ប្រជាពលរដ្ឋ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ នៅពេលដែល​ទឹកបាន​ស្រក​ទៅវិញ​

spot_img

​ស្វាយរៀង​៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង បាន​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់ ១១​អង្គភាព ដែលជា​កម្លាំង​អន្តរា​គម​ជួយ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ចំនួន ៥២​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង នៅ​ខេត្តស្វាយរៀង នា​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក និង​ការគិតគូរ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ចុះ​ជួប​និង​ចែក​អំណោយ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ។​

​លោកជំទាវ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ពុំបាន​ទុក្ខ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​អត់​អាហារ និង​ពុំបាន​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ នៅក្នុង​កាលៈទេសៈ​ដែល​តំបន់​មួយ​ចំ​នួ​នៃ​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយសា​ជំនន់​ទឹកភ្លៀង និង​បាន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ រួមជាមួយ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​ជួយ​ដល់ក​ម្មករ កម្មការិនី ជាដើម ។​ល​។​

​លើសពីនោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សុខភាព និង​សុវត្ថិភាព ៖

១. សូម​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ក្រុមគ្រួសារ​ដែលមាន​កូនតូចៗ និង​ចាស់ជរា ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​ឱ្យបាន​ល្អ និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​
២. សូម​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរ្ពិស​គ្រប់​ប្រភេទ​នាពេល​ទឹក​ឡើង និង​ពេល​ទឹក​ស្រក​ទៅវិញ ដែល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។​

៣. សូម​គិតគូរ​ពី​សុខភាព និង​ការរក្សា​អនាម័យ ការពារ​នូវ​ជំងឺ​កូ​វី​១៩ ធ្វើយ៉ាងណា​គ្រប់​ក្រុមគ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាករូស ឬ​ជំងឺ​រាតត្បាត​នានា​។​

៤. នៅពេល​ទឹក​ស្រក មុនពេល​ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត និង​មាន​អនាម័យ ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ។​

​ជាពិសេស លោកជំទាវ​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរជំនាញ​ទាំង ៤ រួមមាន មន្ទីរ​សារ​ធា​រណៈការ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ត្រូវ​សហការគ្នា​ឲ្យ​ល្អ​ក្នុងការ​ជំរុញ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការផ្តល់​គ្រាប់ពូជ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ នៅពេលដែល​ទឹកបាន​ស្រក​ទៅវិញ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​អំណរគុណ​ដល់​សប្បុរស​ជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់ នៅពេលនេះ ក៏ដូចជា​ការចូលរួម​ចំណែក តាមរយៈ លោកជំទាវ និង​ថ្លែងអំណរគុណ​ដល់​អភិបាល​រាជធានី​ភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជា​ការពារ​ភូមិ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមដៃគ្នា​សស្រាក់សស្រាំ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×