Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌល​កម្សាន្ត​អធិរាជ កំពុងបើក​លេងល្បែង​ស៊ីសង​ហ្គេម​បាញ់​ត្រី ទាំងយប់​ទាំង​ថ្ងៃ ដូចជា​គ្មាន​ខ្លាច​ការបង្ក្រាប​

spot_img

​ភ្នំពេញ ៖ ទីតាំង​ទាំងនោះ​គឺ​ដាក់ឈ្មោះថា​មណ្ឌល​កម្សាន្ត​អធិរាជ ដែល​កំពុងបើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដូចជា​គ្មាន​ខ្លាច​ពី​ការបង្ក្រាប​របស់​អាជ្ញាធ​រ និង​សមត្ថកិច្ច​ខណ្ឌចំការមន​សូម្បីតែ​បន្តិច​សោះ ដែល​ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។​

ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ទាំងនេះ កំពុងបើក​ដំណើរការ​យ៉ាង​រលូន ដោយ​ទទួលបាន​អតិថិជន​ជា​ក្រុម​អ្នកញៀន​ល្បែង ក៏ដូចជា ក្រុម​ជនសង្ស័យ​នាំគ្នា​មក​ពួន​សម្ងំ​លេង​យ៉ាង​រំភើយ​។​

បើទោះបី​ជាមាន​ការដាក់​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ ដោយ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ធ្វើយ៉ាងណា​ត្រូវតែ​ចុះបង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ ជាពិសេស ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​នេះ​យ៉ាងណាក៏ដោយ តែ​ម្ចាស់​បើក​ល្បែងស៊ីសង​ទាំងនោះ នៅតែ​បន្ត​លួចលាក់​បើក​លេង​ដដែល គ្រាន់តែ​ឮឈ្មោះ​យីហោ​ទីតាំង​អធិរាជ​បានន័យថា​ខ្លាំងណាស់ តែ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ហាន​ដាក់​យីហោ​មិន​ខ្លាច​នគរបាល​ទាល់តែសោះ ។​ដូច្នេះហើយ​ពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខណ្ឌចំការមន ជួយ​ចុះទៅ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ទាំងនោះ​ផង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×