Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បើក​ការដ្ឋាន​សាងសង់​អគារ​សាលា​យុត្តិធម៌​ថ្មី​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ និង​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលជា​អគារ​សាលា​យុត្តិធម៌​ថ្មី និង​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន OCIC នា​រសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០​។

អគារ​សាលា​យុត្តិធម៌ មាន​កម្ពស់​៧​ជាន់ គ្រោង​នឹង​ចំណាយពេល ២​ឆ្នាំកន្លះ ក្នុងការ​សាងសង់​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្លាស់ប្តូរ ទីតាំង​សាលាដំបូង រាជធានី​ភ្នំពេញ និង​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន ព្រមទាំង សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ បច្ចុប្បន្ន ទៅកាន់​ទីតាំង​ថ្មី ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន OCIC​។​

ការសម្រេច​នេះ ធ្វើឡើង​តប​តាម​សំណើសុំ ជាគោលការណ៍ របស់​ក្រសួងយុត្តិធម៌ និង​ចំណារ​ឯកភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា ។​

​រាជរដ្ឋាភិបាល​បាន​ដោះដូរ​ទីតាំង​តុលាការ​ក្រុងភ្នំពេញ​បច្ចុប្បន្ន​ទៅ​ឲ្យ​ក្រុមហ៊ុន លី ឈួ​ង ហើយ​ក្រុមហ៊ុន​នេះ ជា​អ្នក​សាងសង់​អគារ​ថ្មី​នៅ​តំបន់​អភិវឌ្ឍន៍ OCIC ជ្រោយចង្វា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   


spot_img
×