Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រសា​ស្រី Trump ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​បើក​ស្រោមសំបុត្រ ដែល​មាន​ម្សៅ​ពណ៌​ស​ចម្លែក​

spot_img

Vanessa Trump កូនប្រសា​ស្រី​របស់ Trump ព្រមទាំង​មិត្តភក្តិ ២​នាក់ ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់​ពី​ការប៉ះពាល់​នឹង​ម្សៅ​ពណ៌​ស​ចម្លែក​នៅក្នុង​ស្រោមសំបុត្រ​។​

Donald Trump Jr. កូនប្រុស​របស់​លោក​ប្រធានាធិបតី Donald Trump និង​ប្រពន្ធ​ឈ្មោះ Vanessa Trump ។​

​ឈ្មោះ​អ្នក​ទទួល​ស្រោមសំបុត្រ​គឺ Donald Trump Jr. វា​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ របស់ Trump Jr និង​ភរិយា​របស់​គាត់​ឈ្មោះ Vanessa នៅ Manhattan ថ្ងៃទី 12 ខែ​កុម្ភៈ​។ Vanessa បាន​បើក​ស្រោមសំបុត្រ​នៅ​ម៉ោង​ប្រហែល 10 ព្រឹក​ហើយ​បាន​ប៉ះពាល់​ជាមួយ​ម្សៅ​ពណ៌​ស​ចម្លែក​ខាងក្នុង​។​

​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​ញូវយ៉ក​បាន​និយាយថា នារី Vanessa និង​មិត្ត​រួម​បន្ទប់​របស់​នាង​ពីរ​នាក់​ត្រូវបាន​គេ​នាំទៅ​មជ្ឈមណ្ឌល​Presbyterian-Weill Cornell New York នៅ​ញូវយ៉ក​។ ក្រុម​ពន្លត់អគ្គីភ័យ​ពី​មុន​បាន​កំចាត់​មេរោគ​លើ​អ្នក​ទាំង​៣ នៅ​កន្លែងកើតហេតុ។​

​ប៉ូលិស និង​ភ្នាក់ងារ​សម្ងាត់​កំពុង​ស៊ើបអង្កេត​រឿងនេះ​។ ការស៊ើបអង្កេត​ដំបូង​បានបង្ហាញ​ថា ម្សៅ​ពណ៌​ស​មិនមាន​ជាតិពុល​ទេ​។​

Trump Jr. គឺជា​កូន​ប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិច ជាមួយ​អតីត​ប្រពន្ធ​របស់​គាត់ អ៊ី​វ៉ា​ណា​។ Trump Jr. បាន​រៀបការ​ជាមួយ Vanessa Kay Haydon នៅ​ខែ​វិច្ឆិកា ឆ្នាំ 2005 នៅ​ទីក្រុង Mar-a-Lago Florida​។​

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កូនប្រុស​របស់​លោក​ប្រធានាធិបតី Trump ត្រូវ​បាន​វាយប្រហារ​ដោយ​សំបុត្រ​។ នៅ​ខែ​មីនា​ឆ្នាំ 2016 របស់របរ ១​កញ្ចប់ ដែល​សង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​ផ្ទះ​របស់ Eric Trump ក្នុង​ទីក្រុង​ញូវយ៉ក​៕ សូ​យ​ន​

spot_img
×