Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​អង្គារ​នេះ ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ម្នាក់ទៀត លើ​ស្ត្រី​ជនជាតិ​បារាំង​អាយុ​២៣​ឆ្នាំ

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ម្នាក់ទៀត​លើ​ស្ត្រី​ជនជាតិ​បារាំង ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង​ចូលមក​កម្ពុជា​។ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ផងដែរ​ថា នៅថ្ងៃនេះ មិនមាន​ករណី​ព្យាបាល ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ នោះទេ​។​

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៨៨​នាក់ ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ៥​នាក់ ។​

​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​បារាំង​អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុប​មាន​ចំនួន​១០៨​នាក់ (​ស្រី ៤៧​នាក់ និង​កុមារ ៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​បារាំង អាយុ ២៣​ឆ្នាំ​ខាងលើ​។ រីឯ​អ្នកដំណើរ​ចំនួន ១០៧​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន​១៩​នាក់ និង​ក្រៅពីនោះ​នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×