Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ភាពមិនប្រក្រតី​បិទ​កន្លែង​បញ្ចាំង​កុន Home Cinema ដែល​មាន​គ្រែ​និង​ពូក​សម្រាប់​ដេក​មើល​

spot_img

​ភ្នំពេញ ៖ ក្រោយ​ពី​រកឃើញថា​មាន​ភាពមិនប្រក្រតី ទីតាំង​បញ្ចាំង​កុន Home Cinema​នេះ​គឺ​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី កែវ សុគន្ធា ទើប​លោក ហ៊ាង ថា​រ៉េត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​និង​ឈាន​ទៅ​បិទ​ទីតាំង​នោះ​តែម្តង​។ ទីតាំង​បញ្ចាំង​កុន Home Cinema នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​S-32 ផ្លូវ​ស៊ី​ល​វ័រ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

​មន្ត្រីនគរបាល​ខណ្ឌ​ចំការមន​បានឲ្យដឹងថា លោក ហ៊ាង ថា​រ៉េត អធិការរង នគរបាល​ខណ្ឌ​ចំការមន នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​បិទ​ទី​តាំ​បញ្ចាំង​កុន Home Cinema បន្ទាប់ពី​រកឃើញ​ថា ការ​បញ្ចាំង​នោះ​មាន​ភាពមិនប្រក្រតី ខណៈ​ដែល​ទីតាំង​បញ្ចាំង​នេះ​មិន​មាន​កៅអី​សម្រាប់​អង្គុយ បែរជា​មាន​គ្រែ​សម្រាប់​ដេក​មើល​ទៅ​វិញ ដោយ​ក្នុង​គ្រែ​មួយ​មាន​ដាក់​ពូក ខ្នើយ​ពីរ និង​ភួយ​ផងដែរ ។​

​ក្នុង​ប្រតិបត្តិការ​នោះ​លោក ហ៊ាង ថា​រ៉េត បានឲ្យដឹងថា “​ទីតាំង​បញ្ចាំង​កុន​នេះ គឺ​មាន​ភាពមិនប្រក្រតី ដោយ​វា​ចម្លែក​ត្រង់​ថា មិន​មាន​កៅអី​សម្រាប់​អង្គុយ​មើល​ទេ ប៉ុន្តែ​គេ​បែរ​ជា​ដាក់​គ្រែ​ពូក​សម្រាប់​មនុស្ស​ពីរ​នាក់​ដេក​មើល​ទៅ​វិញ​” ។ ជាមួយគ្នា​នោះ​ដែរ លោក​អធិការរង នគរបាល​ខណ្ឌ​ចំការមន ក៏​បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ពិនិត្យ មុន​និង​ចេញ​អាជ្ញាប័ណ្ណ ប្រកប​របរ​អាជីវកម្ម សូម​ពិនិត្យ​ផង ជា​ពិសេស​ពាក់ព័ន្ធ​និង​ក្រសួង​វប្បធម៌ ព្រោះ​ថា​ការបើក​ទីតាំង​បញ្ចាំង​កុន​នេះ មិន​មាន​មនុស្ស​ចាស់ ឬ​ក្មេងៗ​ទៅ​មើល ភាគច្រើន​មាន​តែ​ក្មេង​ជំទង់ៗ ចូល​មើល​តែ​ពីរ​នាក់ ប្រុស​ស្រី ហើយ​ក្នុង​ទីតាំង​បញ្ចាំង​នេះ​គេ​ដាក់​ពួក​ឲ្យ​ដេក ដែល​វា​អាច​និង​ឲ្យ​អ្នក​ចូល​មើល​ប្រព្រឹត្តិរឿង​អ្វី​ផ្សេងៗ​ខុស​ប្រពៃណី ។​

​ការ​ដែល​ស្នើ​សុំឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ មុន​និង​អនុញ្ញាតិ​ឲ្យ​បើក​អាជីវកម្ម​នេះ គឺ​ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ និង​វប្បធម៌​ប្រពៃណី​ខ្មែរ ឲ្យ​កុំ​យុវជន​ចូលទៅ​ប្រព្រឹត្ត​រឿង​មិន​គម្បី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×