Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ម៉ូ​ឡាវ មាន​ឥទ្ធិពល​មកលើ​កម្ពុជា និង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ចាប់ពី​ថ្ងៃទី​២៨ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ខែតុលា ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា យោងតាម​ការប្រែប្រួល​អាកាសធាតុ​បង្ហាញ​ឲ្យ​ឃើញថា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ (Molave) បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ព្យុះ​នេះ​មាន​ទិសដៅ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ត្រង់ចំណុច​ខេត្ត​ក្វាង​ងៃ រួច​ថមថយ​ឥទ្ធិពល​បន្តបន្ទាប់​ឆ្លងកាត់​ប្រទេស​ឡាវ និង​ប្រទេស​ថៃ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។ ជ្រលង​វិ​ស្ពាធ និង​សម្ពាធ​ទាម​ម៉ូ​ឡាវ មាន​ឥទ្ធិពល​មកលើ​កម្ពុជា នៅ​ថ្ងៃទី​២៨-២៩ ខែតុលា ឆ្នាំ​២០២០​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២២ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ អង្សា​សេ​។ បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន នៅ​ភាគ​ខាងក្រោម និង​ជាប់​ព្រំដែន​វៀតណាម ភ្លៀង​នៅ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា ។ តែ​សម្រាប់​ថ្ងៃទី​២៨-២៩ ខែតុលា ពិសេស​ភាគ​ពាយ័ព្យ​នឹងមាន​ភ្ញៀ​ង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។​

បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០​អង្សា​សេ ភ្លៀង​នៅតែ​បន្ត​មាន​កម្រិត​ពី​តិច​ទៅ​បង្គួរ រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា តែ​ច្រើន​លាយឡំ​នឹង​ខ្យល់​ខ្លាំង​នៅ​ថ្ងៃទី​២៨-២៩ ខែតុលា​។​

​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​ច្រើន ។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×