Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដឹកនាំ​បញ្ជា​កម្លាំង លាង​សម្អាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​បុរី​ត្រពាំង​ថ្លឹង ក្រោយពី​ទឹកជំនន់​ទឹកភ្លៀង បាន​ជន់​លិច​ជាង​១០​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ ក្រោយពី​មាន​វិធានការ​ក្នុងការ​បូមទឹក​ចេញពី​បុរី​ពិភពថ្មី ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៤ ក្នុង​សង្កាត់​ចម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃើញថា​មកដល់ពេលនេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ​។ ប៉ុន្តែ​អ្វីដែល​នៅ​សេសសល់​នោះ គឺ​កាកសំណល់​និង​ទឹក​កខ្វក់​ដក់​នៅតាម​ចិញ្ចើម ហើយ​ខណៈ​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​សរុប លាង​សម្អាត​ឲ្យ​អស់​កាកសំណល់ និង​ទឹក​កខ្វក់​ដក់​នៅតាម​ចិញ្ចើមផ្លូវ នៅក្នុង​បុរី​នេះ​ឱ្យ​ស្អាត ចាប់ពីពេលនេះ​តទៅ ជាមួយនឹង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចការងារ​ដឹកនាំ​បញ្ជា​ដោយផ្ទាល់​នៅក្នុង​បុរី​ត្រពាំង​ថ្លឹង​គម្រោង​ទី​២ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៤ សង្កាត់​ចោមចៅ​ទី​១ នា​ព្រឹក​ថ្ងៃទី ២៧ ខែតុលា​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី រួមជាមួយ​កម្លាំង​ពាក់ព័ន្ធ ដែលមាន​ទាំង​កង​ទាហាន​ផងដែរ​នោះបាន​រួមគ្នា លាង​សម្អាត​ភូមិដ្ឋាន​មួយ​នេះ ដើម្បី​ឲ្យ​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ ក្រោយពី​ទឹកជំនន់​បាន​លិចលង់​លំនៅដ្ឋាន​របស់​ពួកគាត់ អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមកនេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាននិងកំពុង​ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី​គម្រោង​ទី​២
​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤​ទាំងអស់ ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​សម្អាត​និង​ស្ដារឡើងវិញ​នូវ​ភក់ ទឹកស្អុយ​ដែលមាន​នៅលើ​ដងផ្លូវ​ក្រោយពី​ទឹកបាន​ស្រក​អស់​រួចហើយនោះ ។​

​បន្ថែម​ពីលើ​នេះ​ទៀត លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជា​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី កាយ​រក​រឺ​ហ្គែ​លូ​ដែល​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួនធំ ចាក់​បិទ​ជំនួស​ដោយ​ដាក់​បំពង់​ទុយោ​តូចៗ​វិញ​នោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×