Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump ចង់​លក់​ស្ថានីយ៍​អវកាស​អន្តរជាតិ​

spot_img

ធ្លាប់​បង្ហាញ​ការធ្លាក់​ទឹកចិត្ត​ខ្លាំង​ពី​ការចំណាយ​ថវិកា​ច្រើន​ចំពោះ​ស្ថានីយ៍​អវកាស​អន្ដរជាតិ (ISS) ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិចហាក់ដូចជា​កំពុង​ធ្វើ​ចលនា​ដើម្បី ឯកជន​ភាវូបនីយកម្ម ស្ថានីយ៍​អវកាស​នេះ​។​

​ស្ថានីយ៍​អវកាស ISS ត្រូវបាន​បង្កើតឡើង​ជា​លើកដំបូង​ជាមួយ​នឹង​បេសកកម្ម​ជាច្រើន ,​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​សម្រាប់​ជើងហោះហើរ ចូលទៅ​ក្នុង​អវកាស ដ៏​ធំធេង​។​

​ស្ថានីយ៍​អវកាស​អន្ដរជាតិ (ISS) អាច​ក្លាយ​ជា​គម្រោង​ពាណិជ្ជកម្ម ដែល​ដំណើរការ​ដោយ​វិស័យ​ឯកជន​។ វា​គឺជា​បំណងប្រាថ្នា​របស់​ម្ចាស់ សេត​វិមាន បន្ទាប់​ពី​គោលនយោបាយ​របស់​អ្នក​កាន់​តំណែង​មុន​របស់​គាត់ បាន​សំរេច​បញ្ឈប់​ការផ្តល់​មូលនិធិ​សម្រាប់​បន្ទប់ពិសោធន៍ ដែល​មាន​តំលៃ​ថ្លៃ​នេះ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​អត្ថបទ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ចុះ​ថ្ងៃទី 11 ខែ​កុម្ភៈ​បានបញ្ជាក់​ថា​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump គ្រោង​ធ្វើ​ឯកជន​ភាវូបនីយកម្ម ISS នេះ​។​

​យោង​តាម​ឯកសារ​នេះ​ការសំរេចចិត្ត​បញ្ចប់​ការគាំទ្រ​ផ្ទាល់​របស់​វ៉ាស៊ីនតោន​ចំពោះ ISS នៅ​ឆ្នាំ 2024 មិនមែន​មានន័យថា ស្ថានីយ​អវកាស​ត្រូវតែ​ចាកចេញ​ពី​គន្លង​ផែនដី ហើយ​បញ្ចប់​បេសកកម្ម​ស្រាវជ្រាវ​របស់​ខ្លួន​។ ប្រហែល​ជា​អង្គការ NASA នឹង​បន្ត​ប្រតិបត្តិការ​មួយចំនួន​របស់ ISS ។​

​យោង​តាម​ឯកសារ​ខាងលើ អង្គការ NASA នឹង​ពង្រីក​បញ្ជី​ឈ្មោះ​ដៃគូ​អាជីវកម្ម​ជាតិ និង​អន្តរជាតិ​របស់​ខ្លួន​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ខាង​មុខ ដើម្បី​ថែរក្សា​ប្រតិបត្តិការ​របស់ ISS នៅ​ធានាថា មនុស្ស​បន្ត​ទៅ​ដល់​និង​មាន​វត្តមាន​នៅក្នុង​គន្លង​ផែនដី​រយៈ​ទាប​។​

​លោក Trump បានស្នើ 150 លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិការ ISS ក្នុង​ឆ្នាំសារពើពន្ធ 2019 ហើយ​បន្ត​ផ្តល់​ថវិកា​ដល់​មន្ទីរពិសោធន៍​ក្នុង​ឆ្នាំ​ខាងមុខនេះ​។ ប៉ុន្តែ​គាត់​ក៏​ចង់​ទទួលបាន​ប្រាក់​ត្រលប់​មក​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប្រសិនបើ​វិស័យ​ឯកជន​មាន​ឆន្ទៈ​បង់ប្រាក់​សម្រាប់ ISS ។​

​គោលបំណង​នៃ​សំណើ​ថវិកា​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​ផ្នែក ពាណិជ្ជកម្ម ធានា​ថា​ក្រុមហ៊ុន​ដែល​ស្នង​តំណែង​របស់ ISS អាច​ប្រតិបត្តិ​បាន​តាម​តម្រូវការ​នៃ​បរិយាកាស​នៃ​ការរីកចម្រើន​អវកាស​ដែល​កំពុងតែ​លូតលាស់ ត្រឡប់​ទៅ​រក​គម្រោង​ឯកជន​វិញ​។​

​អវកាស​យានិក Kate Rubins កំពុង​ជួសជុល​ខ្សែកាប​នៅ​ស្ថានីយ៍ ISS នា​ថ្ងៃ​ទី 19 ខែ​សីហា ឆ្នាំ 2012 ។​

​សម្រាប់​ការផ្លាស់ប្តូរ​ដោយ​រលូន សេត​វិមាន​មានបំណង​ចង់​ឱ្យ​វិស័យ​ឯកជន​ផ្តល់​របាយការណ៍​វិភាគ​ទីផ្សារ​និង​ផែនការ​អភិវឌ្ឍ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ផែនការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម ISS ទំនង​ជា​ប្រឈម​នឹង​ការប្រឆាំង​។​

​សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​ជាង 100 ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ការចាប់ផ្តើម​គម្រោង​ហើយ​បាន​រួមចំណែក​ប្រមាណ 3-4 ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​រក្សា​ប្រតិបត្តិការ​និង​គាំទ្រ ISS ដែល​ជា​គម្រោង​រួមគ្នា​មួយ​ជាមួយ ទីភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប (ESA) ភ្នាក់ងារ​រុករក​បរិយាកាស​ជប៉ុន (JAEA) និង​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី (RSA) ។​

​ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការ​កាន់​តំណែង​របស់​អតីត​ប្រធានាធិបតី​អាមេរិក George W. Bush កាលពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2009 អង្គការ​ណា​សា​បានអនុម័ត​សកម្មភាព​ឲ្យ​ម៉ៅការ​កិច្ចការ​មួយចំនួន ISS ដោយ​ចាប់ផ្តើម​ជាមួយ​ការអនុវត្ត​ផ្គត់ផ្គង់ ឲ្យ​ដំណើរការ​ហោះហើរ​របស់ SpaceX និង Orbital ATK ។ ក្រុមហ៊ុន​ឯកជន​បន្ត​ទទួលយក​ការ ផ្គត់ផ្គង់​ភ័ស្តុភារ​មួយចំនួន​សម្រាប់ ISS ក្នុងអំឡុងពេល​អាណត្តិ​របស់​លោក​បា​រ៉ាក់​អូបា​ម៉ា​។​

អវកាសយានិក​បី​នាក់​នៅក្នុង​ចន្លោះ​តូចចង្អៀត​របស់ ISS

​ទោះ​យ៉ាងណា​ក៏​ដោយ​វា​មិន​ទាន់​ច្បាស់​ថា តើ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឯកជន​អាច​ទទួល​ប្រយោជន៍​ពី​ការដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​អវកាស​នេះ​ឡើងវិញ​បាន​ទេ​។ អង្គការ NASA មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។​

ISS មាន​កន្លែង​រស់​អតិប្បរមា​សម្រាប់​មនុស្ស 6 នាក់ ហើយ​ធ្វើ​ដំណើរ 400 គីឡូម៉ែត្រ​ពី​ផែនដី​ក្នុង​ល្បឿន​ប្រហែល 28,000 គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ISS ត្រូវ​ចំណាយពេល ៩០​នាទី ដើម្បី​ធ្វើការ​បង្វិល​ជុំវិញ​ផែនដី ១​ជុំ​៕

​ទោះ​បី​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​តារាវិថី​ពី​ឆ្នាំ ១៩៩៨ តែ​ដល់​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០០០ ទើប​ស្ថានីយ៍​នេះ​ទទួល​អវកាសយានិក​ដំបូង ៣​រូប នៃ​ក្រុម​ស្រាវជ្រាវ​លេខ ១ រួមមាន Bill Shepard Krikalev របស់ NASA អវកាសយានិក​រុស្ស៊ី Yuri Gidzenko និង Sergei Krikalev ក្នុង​ដំណើរ​បេសកកម្ម​អូសបន្លាយ​រយៈពេល ១៣៦​ថ្ងៃ​៕ ចន្ទ្រា​

spot_img
×