Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ពិតជា​ស្រស់ៗ​សង្ហារ​ខ្លាំងណាស់ ពេល​ពួកគាត់​នៅ​ពី​ក្មេង នរណា​ខ្លះ Idol អ្នក​?

spot_img

FaceApp គឺជា​កម្មវិធី​មួយ​ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកលេង​បណ្តាញ​សង្គម ជាពិសេស​យុវវ័យ​សម័យថ្មី ព្រោះថា​កម្មវិធី​នេះ​អាចធ្វើ​ឲ្យ​យើង​លេងសើច​សប្បាយ តាមរយៈ​ប្តូរ​មុខ​ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ក្មេង ឬ​អាច​ប្តូរ​ពីមុខ​ស្រី​ទៅមុខ​ប្រុស ពីមុខ​ប្រុស​ទៅមុខ​ស្រី​បាន​យ៉ាងណា ដើម្បី​ចង់ដឹងថា ពេល​ប្តូរ​អ៊ីចឹងទៅ​ថា​តើ​ទៅជា​បែបណា​?​។​

​យ៉ាងណាមិញ ថ្មីៗ​នេះ គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​តែម្តង ក្រោយពី​បានឃើញ​រូបភាព​ចែករំលែក បង្ហាញ​ពី​ការប្តូរ​មុខមាត់​ពី​ចាស់​ទៅ​ក្មេង​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ធំៗ​ចំនួន ៦ រូប ដែល​ឃើញថា ពិតជា​ស្រស់ៗ​សង្ហារ​ខ្លាំងណាស់ ពេលដែល​ឥទ្ធិពល FaceApp ប្រែក្លាយ​រូប​ពួកគាត់​ទៅជា​ក្មេង​បែបនេះ​។​

​ក្នុងនោះ​មានដូចជា​៖ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក ដូ​ណា​ល់ ត្រាំ​, អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​, មេដឹកនាំ​កូរ៉េខាងជើង គឹម ជុង​អ៊ុន​, នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​ប្រធានាធិបតី ពូ​ទីន​៕ ដោយ​៖ លឹម ហុង​

spot_img
×