Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាព​នៃ​ការរៀបចំ​សំណើ​គម្រោង “​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​”

spot_img

​ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភារ​កម្ម​លើក​ទី​ពីរ ដើម្បី​ពិនិត្យ​លើ ១)​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ និង​ដំណោះស្រាយ​បញ្ហា​ប្រឈម​ចាំបាច់​មួយចំនួន និង​២) វឌ្ឍនភាព​នៃ​ការរៀបចំ​សំណើ​គម្រោង “​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​”​។

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភ័ស្តុភា​រកម្ម ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ ការរៀបចំ​សំណើ​គម្រោង ធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​” និង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​កំពុង​ប្រឈម សំដៅ​ឱ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលលទ្ធផល​ខ្ពស់​តាម​ការគ្រោងទុក​។​

​ថ្លែង​ក្នុង​របាយការណ៍​នាពេលនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​ក្រុមហ៊ុន YCH ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ ត្រូវបាន​រៀបចំ​ជា​សេចក្ដីព្រាង​រួចរាល់ ហើយ​ដែល នឹងត្រូវ​កែសម្រួល​ឡើងវិញ​បន្ទាប់ពី​ទទួលបាន​ធាតុ​ចូល​បន្ថែមទៀត​ពី​អង្គប្រជុំ ធ្វើយ៉ាងណា​ឱ្យ​កិច្ចព្រមព្រៀង​នេះ​មាន​ខ្លឹមសារ និង​វិសាលភាព​ឆ្លើយតប​ទៅនឹង​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង ព្រមទាំង​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​មាតុភូមិ​។

​ដោយឡែក​វ​ឌ្ឍ​ភាព​នៃ​ការរៀបចំ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចក្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​” ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បង្ហាញថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប (​កម្ពុជា​-​វៀតណាម​) ត្រូវបាន​សាងសង់​អគារ​រដ្ឋបាល​រួចរាល់ ព្រមទាំង​បានដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន​ផងដែរ​។

​ទន្ទឹមនឹងនេះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា និង​រៀបចំ​គម្រោង​ចំនួន​៤៣ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង នៅតាម​ច្រកទ្វារ​អន្តរជាតិ​ដ៏ទៃទៀត ក្នុងទិសដៅ​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ ដែលនាំឱ្យ​រំខាន​ដល់​សង្វាក់​ពាណិជ្ជកម្ម​របស់​ពាណិជ្ជករ​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ​ធ្វើឡើង ស្របតាម​ផែនការមេ​ភ័ស្តុភារ​កម្ម​កម្ពុជា ទាក់ទង​នឹង​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម​ក្នុង​តំបន់ បម្រើឱ្យ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ថៃ កម្ពុជា វៀតណាម ភូមា និង​ឡាវ​ជាដើម និង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​លើស​កម្ពស់​ការប្រកួតប្រជែង លើ​វិស័យ​ដឹកជញ្ជូន​ជាមួយ​ប្រទេស​ក្នុង​តំបន់ បង្កើត​ការងារ លើកកម្ពស់​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​បាន​សារ​ទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងនេះ ព្រមទាំង​បាន​ណែនាំ​ស្ថាប័ន​ទទួល​ប​ន្ទុ​ការងារ​នេះ សិក្សា​ពី​តម្រូវការ​ចាំបាច់​របស់​ក្រុមហ៊ុន YCH ថា​តើ​ក្រុមហ៊ុន​នេះ​មាន​តម្រូវការ​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ ហើយ​រាជ​រដ្ឋា​ភិ​បាន​មានលទ្ធភាព​ដោះស្រាយបាន​ប៉ុនណា ដើម្បី​ជួយ​ជំ​រុញឱ្យ​គម្រោង​នេះ​កាន់​តែមាន​វឌ្ឍនភាព​ឆ្ពោះទៅមុខ​។ ការជ្រើសរើស​គំរូ​អាជីវកម្ម បែបណា​នោះ នឹង​ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព (Feasibility Study) ព្រោះ​លទ្ធផល​នៃ​ការសិក្សា​នេះ គឺជា​គ​ន្លឺះ និង​ទឡ្ហីករណ៍​ដ៏​សំខាន់ ក្នុងការ​ជ្រើសរើស​ប្រភេទ​គំរូ​អាជីវកម្ម​នៃ​គម្រោង​នេះ​។​

​ដោយឡែក​ទាក់ទង​នឹង​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ និង​កម្ពុជា​-​វៀតណាម ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គម្រោង​បន្ទាន់​ត្រូវតែ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​បំផុត និង​ឱ្យបាន​ទាន់ពេលវេលា​។ ចំណែកឯ គម្រោង​សម្រាប់​រយៈពេល​ខ្លី និង​មធ្យម ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​គោលការណ៍​ឱ្យ​សិក្សា​ឱ្យ​កាន់តែ​លម្អិត​បន្ថែមទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×