Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលស្គាល់​តួនាទី​ស្នូល​នៃ​ពហុភាគី​និយម ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដ៏​ស្មុគស្មាញ ដែល​យើង​កំពុង​ប្រឈមមុខ​សព្វថ្ងៃ​

spot_img

​ភ្នំពេញ​៖ ក្នុង​សន្និសីទ​ជាន់ខ្ពស់​ក្រោម​ប្រធានបទ «​អនាគត​ដែល​យើង​ចង់បាន តួនាទី​នៃ​ពហុភាគី​និយម ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​កូ​វីដ​-១៩» នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា សន្និសីទ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២​នេះ ពិតជា​ប្រធានបទ​ដែលមាន​សារសំខាន់​យ៉ាងខ្លាំង​នៅក្នុង​ពិភពលោក​ដែល​កំពុង​វឹកវរ​នាពេល​បច្ចុប្បន្ននេះ​។

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា តើ​យើងទាំងអស់គ្នា​ចង់បាន​អនាគត​បែបណា ? ចំពោះ​យើង​ភាគច្រើន វា​គឺជា សំណួរ​ត្រង់ ដែលមាន​ចម្លើយ​សាមញ្ញ និង​ស័ក្តិសម​បំផុត​។ ស្ថិតនៅក្នុង​កាលៈទេសៈ​ធ​ម្ម​តា យើងទាំងអស់គ្នា​ចង់បា​ន​សន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ពិភពលោក​និង​ក្នុង​វ័យ ជា​ជីដូន ជីតា ដូចជា រូបខ្ញុំ ដ៏​ប្រសើរ​សម្រាប់​ចៅៗ​របស់​យើង​។ តែ​ជា​អកុសល យើង​មិនបាន​កំពុង​រស់នៅក្នុង​ស្ថានភាព​ធម្មតា​នោះទេ សម្រាប់​អ្វីដែល​កើតឡើង​សព្វថ្ងៃនេះ​។​

​ដូចដែល​ពិភពលោក​បាន​ប្រារព្ធ​នូវ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ មាន​កត្តា​រួមផ្សំ​ជា ច្រើន​បានរួម​គ្នា​ដើម្បី​សាកល្បង « គោល បំណង – នៃ​ស្ថាប័ន​ពហុ​ភា​គឺ​សកល​មួយ​នេះ​។ ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ប្រហែល​ដូចជា​ពាក្យចាស់​ថា “​ចំបើង​ដែល​បំបាក់​ខ្នង​របស់​សត្វ​អូដ្ឋ​»​។ បើ​ខ្ញុំ​និយាយ​ទៅ ដូចជា​ទុទិដ្ឋិនិយម​បន្តិច ប៉ុន្តែ​ការពិត​គឺ​នៅត្រង់ថា ស្ថិតក្នុង​កាលៈទេសៈ​ធម្ម​តា ។

​នៅពេល​ប្រព័ន្ធ​ពហុភាគី​និយម​កំពុងដំណើរការ​ល្អ​បំផុត នោះ​ពិភពលោក​នឹងមាន​សាមគ្គីភាព ឆន្ទៈ និង​ធនធាន​រួមគ្នា ដើម្បី​ដោះស្រាយ ការគំរាមកំហែង​ប្រព័ន្ធ​សុខាភិបាល​មួយ​នេះ​។ ប៉ុន្តែ​វា មិនមែន​ដូច្នេះ​ទេ ហើយ​យើងទាំងអស់គ្នា​ក៏បាន​ដឹង​រឿង​នេះដែរ​។ ការប្រកួតប្រជែង​ភូមិសាស្ត្រ នយោបាយ​ដ៏​ស្វិតស្វាញ ដែលមាន​រូបភាព​ជា សង្គ្រាមត្រជាក់​បែប​ថ្មី បាន​កំពុង​ប​ន្ទុ​ច​បង្អាក់ កិច្ចប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា និង​បាន​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ច ពិភពលោក​ធ្លាក់​ដុនដាប​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

៧៥​ឆ្នាំ​កន្លងផុតទៅ បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​នៃ​សង្គ្រាមលោកលើកទី ២ សហគមន៍​អន្តរជាតិ បាន​តាំងចិត្ត​ប្រឆាំងនឹង​សង្គ្រាម និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប្រឆាំងនឹង​ច្បាប់​សម្រាប់ តែមួយ​ភាគតិច និង​លើកកម្ពស់​ច្បាប់​សម្រាប់​ចំនួន​ភាគច្រើន​។ ការអនុវត្ត​បែបនេះ បានធ្វើឱ្យ​ពហុភាគី និយម​ត្រូវបាន​បង្កើតឡើង ដែលមាន​អង្គការសហប្រជាជាតិ ជា​តំណាង​។ នៅពេល​បច្ចុប្បន្ននេះ សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ក្នុងអំឡុងពេល ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​- ១៩ ខ្ញុំ​មិន​មានជំនឿថា យើង​អាច​បោះបង់ចោល​កេរ្តិ៍ដំណែល​នៃ​ពហុភាគី​និយម​នេះ បានទេ​។​នេះ​គឺជា​ពេលវេលា ដ៏​សំខាន់​ក្នុង​ការបន្ត​គាំទ្រ កេរ្តិ៍ដំណែល​នេះ ដោយ​បង្ហាញ​នូវ សាមគ្គីភាព​និង កិច្ចសហប្រតិបត្តិការ បន្ថែម​។

​ដូចគ្នា​នឹង​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ យើង​មិនអាច ធ្វើ​មិនដឹងមិនលឺរ​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​មួយចំនួនទៀត ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​បាតុភូតធម្មជាតិ​បានឡើយ​។ យើងទាំងអស់គ្នា​បានឃើញ​ស្រាប់​ហើយពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​របស់​ភ្លៀង​ធ្លាក់​ក្នុង​ចំនួន​ច្រើន និង​បញ្ហា ទឹកជំនន់ ដែល​បណ្តាលឱ្យ​ប៉ះពាល់ ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បញ្ហា ប្រែប្រួល​អាកាសធាតុ គឺមាន​ពិត និង​មាន​គ្រោះថ្នាក់​ដូចជា​ជំងឺ​កូ​វីដ​-១៩ ដែរ​។ គ្មាន​ប្រទេស​ណា មួយ​អាច​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ​។ មាន​ពហុភាគី និយម​ដ៏​រឹងមាំ និង​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ ទើប​យើង​អាច​សង្ឃឹម​យកឈ្នះ​នូវ​គ្រោះមហន្តរាយ ធម្មជាតិ​ទាំងនេះ​បាន​។​

គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា ត្រូវបាន​ទ្រទ្រង់​យ៉ាងរឹងមាំ​ពី​ស្មារតី​ដ៏​មុះ​មុត​នៃ​ពហុភាគី​និយម​។ នៅក្នុង​សុន្ទរកថា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ដើម្បី​រំលឹក​ខួប លើក​ទី​៧៥ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ ដែល​បាន​ធ្វើឡើង​កាលពី​ខែកញ្ញា​កន្លងមក សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​៖ កម្ពុជា​ទទួលស្គាល់​តួនាទី​ស្នូល​នៃ​ពហុភាគី​និយម ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដ៏​ស្មុគស្មាញ ដែល​យើង​កំពុង​ប្រឈមមុខ​សព្វថ្ងៃ ។

​បញ្ហា​ប្រឈម​របស់​យើង​មាន​ភាព​ពាក់ព័ន្ធ​គ្នា និង​អាច​ដោះស្រាយ​បានតែ​តាមរយៈ​ការ ធ្វើឱ្យ​សកម្ម​ឡើងវិញ​នៃ​ពហុភាគី​និយម​។​

កាលពី​ជិត​២​ឆ្នាំមុន គឺ​នៅពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ី -​អឺរ៉ុប (ASEM13) ដែល​គួរតែ​ត្រូវ​រៀបចំ​ក្នុងឆ្នាំនេះ សម្តេច​តេ​ជោ ចង់​រួមចំណែក​ក្នុង​មធ្យោបាយ​ច្បាស់លាស់​បំផុត​តាមតែ​អាចធ្វើ​បាន នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ដើម្បី បន្ត​ជំរុញ​ពហុភាគី​និយម​។ ឈរ​ក្នុង​លេខ​រៀង​ទី​២ ធំ​បន្ទាប់ពី​អង្គការសហប្រជាជាតិ ASEM គឺ ជា​ប្លុក​ដ៏​ធំ​បំផុត​មួយ សម្រាប់​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា សកល និង​តំបន់ និង​ការគំរាមកំហែង​ឆ្លងដែន និង​មិនមែន​ប្រពៃណី ជាច្រើន​ផ្សេងទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា នៅក្នុង​កម្រិត​ខ្ញុំ ដោយ​រួម​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស ASEM ទាំងអស់ យើង​បាន​ប្រឹងប្រែង រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍​ថ្នាក់​រដ្ឋមន្ត្រី​ដ៏​ម៉ឺងម៉ាត់​មួយ ស្តីពី​ជំងឺ​កូវ​ដ​-១៩ កាលពី​ខែកញ្ញា កន្លងមក ដែល​ក្នុងនោះ យើង​បាន​រំលឹក​ឡើងវិញ ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ក្នុងចំណោម ដៃ គួ​ASEM ដើម្បី​ឆ្លើយ តប​ដោយ សមស្រប​ទៅនឹង​បញ្ហា ប្រឈម​ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ – ១៩ ដោយ​រួមបញ្ចូល​នូវ​ការបដិសេធ​មិន​ទទួលស្គាល់​ពី​វិសមភាព យេនឌ័រ ដែល​កំពុង​ជួបប្រទះ និង​ការការពារ​ជន​ទាំងឡាយណា ដែល​ស្ថិតក្នុង​ស្ថានភាព​ងាយ រងគ្រោះ​។​

លើសពីនេះ យើង​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ដៃគូ ASEM ហើយ​ខ្ញុំ​សូម​ដកស្រង់​ឃ្លា នោះ​ដូចតទៅ ៖ “​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ​និរន្តរភាព ក្រោយ​វិបត្តិ​កូ​វីដ​- ១៩ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​កសាង​អនាគត​មួយ​ដែលមាន​ភាព យុត្តិធម៌​ជាង​មុន ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សម្រាប់​ទាំងអស់គ្នា ” ។ តាម​ទស្សនៈ របស់ខ្ញុំ ការចូលរួម​ផ្នែក​ពហុភាគី​របស់ ASEM នឹង​នាំទៅរក​ដំណើរការ​នៃ​ការ​ស្តារឡើងវិញ កាន់តែ​ឆាប់រហ័ស និង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​យើង​។​

ជា​ចុងក្រោយ វា​ហាក់ដូចជា​មិន​យុត្តិធម៌​ចំពោះ​កងកម្លាំង​មួក​ខៀវ​ដ៏​ក្លាហាន​របស់​យើង​ឡើយ ប្រសិនបើ​ខ្ញុំ​មិនបាន​លើកឡើង​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា នៅក្នុង​ក្របខ័ណ្ឌ​ថែរក្សា សន្តិភាព​ពហុភាគី​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នោះ​។ ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ចំនួន ៧.១២៣ នាក់ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ ថែរក្សា​សន្តិភាព​របស់ អ .​ស .​ប នៅក្នុង​ប្រទេស​ចំនួន​៩ ដែល​ហែកហួរ​ដោយ​សង្គ្រាម ហើយ​ភាគច្រើន​គឺ​នៅក្នុង​ទ្វីបអាហ្វ្រិក​។

លោកជំទាវ Pauline Tarmasis ខ្ញុំ​ជឿជាក់ថា លោកជំទាវ​បានដឹងហើយថា ស្ត្រី​កម្ពុ​ជាជាង ៤០០ នាក់​(៤១៩​នាក់​) បាន និង​កំពុង​ចូល រួម នៅក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព របស់ អ​.​ស​.​ប​. ។ ស្ត្រី​រក្សា សន្តិភាព​របស់​យើង បាន​បម្រើការ ជា​បុគ្គលិក​ពេទ្យ​និង​សន្តិសុខ ជា​វិស្វករ ស៊ីវិល និង​ជា​អ្នកជំនាញ​បោសសម្អាត​មីន​។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៧ ក្នុងចំណោម​១២០​ប្រទេស ដែល បញ្ជូន​ស្ត្រី​ច្រើន​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប នេះ​។ កម្ពុជា បច្ចុប្បន្ន ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង ចំណោម​ប្រទេស​សមាជិក​អាស៊ាន បើ​និយាយ​ពី​ចំនួន​ចូលរួម​របស់​ស្ត្រី​។

ជាថ្មី​ម្តងទៀត នេះ​គឺជា​ទិដ្ឋភាព​មួយទៀត​នៃ​អនាគត​ដែល​យើង​ចង់បាន​សម្រាប់​មនុស្សជាតិ​៖ សន្តិភាព និង សន្តិសុខ ។ មាន​សន្តិភាព គឺមាន​ក្តីសង្ឃឹម​យ៉ាង​ធំធេង​ក្នុង ការសម្រេចបាន​គោលដៅ​ដ៏​ថ្លៃថ្លា ក្រោម​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់ អ​.​ស​.​ប​.៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×