Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់​យ៉ាងណាដែរ​!? ចំប៉ី​ខ្មៅ លើក​ម្រាមដៃ សូម​ក្តីមេត្តា​ពី​សំណាក់​មហាជន ដើម្បី​មានឱកាស​ចូលរៀន​ឆ្នាំ​ទី​៤​វិញ​ផង​

spot_img

​ភ្នំពេញ​៖ និយាយ​ដល់ ចំប៉ី​ខ្មៅ នោះ​ប្រិយមិត្ត និង​មហាជន​ជាច្រើន នៅចាំ​មិន​ភ្លេច​នោះទេ ដែល​បុគ្គល​រូបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា បន្ទាប់ពី​រូបគេ​បាន​បង្ហោះ​វីដេអូ​ជេរប្រមាថ​ពូជសាសន៍​ខ្មែរ​យ៉ាង​ធ្ងន់ៗ ព្រោះតែ​ខឹង​យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ទៅ​ខោក​ក្បាល​ខ្លួន​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយក៏​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្រោម​បទចោទប្រកាន់ «​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​» យោងតាម​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​តែ​យ៉ាងណា តារា​ហ្វេ​ស​ប៊ុ​ក ភេទ​ទី​៣​រូបនេះ ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅក្នុង​ឆ្នាំ​២០២០ ក្រោយ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​។​

​ដោយឡែក ថ្មីៗ​នេះ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ចំប៉ី​ខ្មៅ បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍ និង​ក៏​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង​ផងដែរ ក្រោយ​រូបគេ​បាន​បង្ហោះ​សារ​លើក​ម្រាមដៃ សូម​ក្តីមេត្តា​ពី​សំណាក់​មហាជន ដើម្បី​បាន​ឱកាស​ចូលរៀន​ឆ្នាំ​ទី​៤​វិញ​ផង​។​

​ក្នុងនោះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Heng Yin ចំប៉ី​ខ្មៅ បាន​បង្ហោះ​សារ​សរសេរ​រៀបរាប់​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖ «​គ្រប់យ៉ាង​មិនអាច​លុបលាង​ដោយ​ការសុំ​ទោស​បាន​នោះទេ បើ​គ្រប់គ្នា​បង្កើត​កំហុស​ដោយ​ការប្រមាថ​ហើយ​សុំទោស ចុះ​ខ្ញុំ​ជា​អ្វី​? ខ្ញុំ​បាន​អនុវត្តន៍​ទោស​យ៉ាង​ពេញលេញ​១​ឆ្នាំ ក្នុង​គុក ថ្ងៃនេះ​ពេលនេះ​ខ្ញុំ​មានតែ​លើក​ម្រាមដៃ សុំ​ឲ្យ​ពុក​ម៉ែ​បងប្អូន សម្ដេច ទ្រង់​លោកអ្នក​ទាំងអស់គ្នា​មេត្តា​ផ្ដល់ឱកាស​ឲ្យ​ខ្ញុំបាទ បានទទួល​ឱកាស​ចូលរៀន​ឆ្នាំ​ទី​៤​វិញ​ផង​បាទ ជាពិសេស​ការអន្តរាគមន៍​ដ៏​មានតម្លៃ​ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ជា​។ ខ្ញុំបាទ​ខុស មាន​បទល្មើស​ហើយក៏​អនុវត្តន៍​ទោស​រួចហើយ កាល​ពេល​ចាប់ខ្លួន​ខ្ញុំបាទ​ខ្ញុំ​រៀន​បាន​ឆ្នាំ​ទី​៣​រួចហើយ ជួយ​មនុស្ស​ម្នាក់នេះ​ផង​»៕ ដោយ​៖ លឹម ហុង​

spot_img
×