Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង​! តារា​កំប្លែង​ជើងចាស់​៣​រូប ជួបគ្នា​លើ​ឆាក សាក​សំឡេង​គ្នា​ជាមួយ​បទ «​ក្រមុំ​ទាំងបី​» ផ្ទុះ​ការសរសើរ​ពេញ​ហ្វេ​ស​ប៊ុ​ក (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់ ពី​តារា​កំប្លែង​ស្រី​ជើងចាស់ ៣ រូប មាន​យាយ យ៉យ យាយ អឿន និង​អ្នកនាង ឆ​យ ដែល​អ្នក​ទាំងបី​តែង​ផ្តល់​សំណើច​សប្បាយរីករាយ តាមរយៈ​ការសម្តែង​កំប្លែង និង​ក៏​ដូច​អា​យ៉ៃ​ឆ្លើយឆ្លង​ដ៏​ប៉ិនប្រសប់​របស់​ពួកគាត់​នៅលើ​ឆាក​ទូរទស្សន៍​ជារឿយៗ​កន្លងៗ​មក​។​

​ពិតមែន​ហើយ ពុំ​ត្រឹម​តែមាន​ទេពកោសល្យ​ខាង​កំប្លែង និង​អា​យ៉ៃ​ឆ្លើយឆ្លង​ប៉ុណ្ណោះ​ទេ តែ​ពួកគាត់​ក៏មាន​ទឹកដម​សំឡេង​ផ្នែក​ចម្រៀង​សម័យ​ក៏​មិនធម្មតា​នោះដែរ ជាពិសេស​យាយ យ៉យ កាល​ពេល​កន្លងទៅនេះ ខណៈ​ចូលរួម​ក្នុង​ពិធី​មួយ បាន​ឡើង​បកស្រាយ​បទ​ចម្រៀង «​ស្នេហ៍​វ័យ​ចំណាស់​» មួយ​បទ​យ៉ាង​ពីរោះ ធ្វើ​ឲ្យ​ហ្វេ​នៗ​កោតសរសើរ​យ៉ាងខ្លាំង​តែម្តង​។​

​ដោយឡែក កាលពី​ម្សិលមិញ តាមរយៈ​វីដេអូ​បង្ហោះ​ដោយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​ឲ្យ​ឃើញ​យាយ យ៉យ យាយ​អឿន និង​អ្នកនាង ឆ​យ ជួបគ្នា​នៅលើ​ឆាក និង​បាន​រួមគ្នា​បកស្រាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ក្រមុំ​ទាំងបី​» ឃើញថា​បាន​ផ្ទុះ​ការសរសើរ​យ៉ាងខ្លាំង​នៅ​បណ្តាញ​សង្គម ព្រោះថា​រាល់ដង​គេ​ធ្លាប់តែ​ឃើញ​តារា​កំប្លែង​ជើងចាស់​ទាំង​៣​រូបនេះ​លេង​កំប្លែង ដោយ​មិន​នឹកស្មាន​ពួកគាត់​អាច​ច្រៀង​ពីរោះ​បែបនេះ​សោះឡើយ​។​

​យ៉ាងណាមិញ ក្រោយ​វីដេអូ​នេះ​បង្ហោះ​រួច ឃើញថា​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​បាន​ចូល​ខ​មិន​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​ថា​៖ «​ក្រមុំ​ទាំងបី​ច្រៀង​ពីរោះ​ណាស់​, ខ្ញុំ​ចូលចិត្ត​ស្រឡាញ់​ពួកគាត់​ទាំងបី​នាក់ ព្រោះ​ពូក​គាត់​ជាតា​រា​ជើងចាស់​យូរ​តាំងពី​ខ្ញុំ​នៅ​ក្មេង​ចូលចិត្ត​មើល​ពួកគាត់​សម្តែង​ខ្លាំងណាស់​, ក្រមុំ​ទាំងបី មិន​ងាយ​បាន​ជួបគ្នា​ទេ​មើល​ហើយ​សើច​តែម្តង ខាន​ឃើញបែបនេះ​យូរហើយ ស្រឡាញ់​ណាស់​» និង​នៅមាន​ពាក្យពេចន៍​លើកសរសើរ និង​ក៏​ដូច​ការបង្ហាញ​ពីស​ញ្ញា​បេះដូង និង​បាច់ផ្កា​យ៉ាងច្រើន​ទៀតផង​ដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×