Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង​ចាងហ្វាង​កាសែត​ជាតិខ្មែរ ត្រូវបាន​តុលាការក្រុង លើក​ទៅ​ប្រកាស​សាលក្រម​ថ្ងៃ​១១​វិច្ឆិកា​

spot_img

​ភ្នំពេញ​៖​ការសម្រេច​នេះ​ធ្វើឡើង​ដោយ​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី​យី សុខ​វួ​ច នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នំ​២០២០​នេះ ចំពោះ​ជនជាប់ចោទ​លោក រស់ សុ​ឃិត បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ថ្នាក់ដឹកនាំ​ពិតប្រាកដ​មែន ។ គោលបំណង​នៃ​ការ​បង្ហោះ​ចង់​ឲ្យ​គេ​ចាប់អារម្មណ៍ ។​

​ក្នុងពេល​សវនាការ​លោក​រស់ សុ​ឃិត បាន​និយាយថា ពេលនេះ​ខ្លួន​របស់លោក​កំពុងមាន​ជំងឺ ត្បៀត​សរសៃ​បេះដូង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ។​

​ជនជាប់ចោទ​ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​សរសេរ​អត្ថបទ​ជាច្រើន​រិះគន់​បញ្ហា​សង្គម ដែល​កើត​មាននៅ​កម្ពុជា និង​ធ្វើការ​ផ្សព្វផ្សាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ លោក​រស់ សុ​ឃិត ជាប់ចោទ​ពីបទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ ក្រមព្រហ្មទណ្ឌ​កម្ពុជា ។

​សូមជម្រាបថា​៖​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ញុះញង់ បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​៕ ដោយ​៖CEN​

spot_img
×