Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ២៨ ​ខែតុលា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​និង​មានរឿង​រាវ​យាយី​ច្រើន ម្ល៉ោះហើយ​បើ​មិនមាន​ការព្យាយាម​ទេ​ពិតជា​មិន​ទទួលជោគជ័យ​ឡើយ​។

ជំនួញ ៖ ​​នៅថ្ងៃនេះ​វិញ​មានការ​រកាំចិត្ត​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

ឆ្នាំឆ្លូវ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ទេ​ហើយ​ពិសេស​ងាយ​ភ្លាំងភ្លាត់​ថែមទៀត​។​

ជំនួញ ៖ ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​ឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

​ឆ្នាំខាល​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្លឹង​លើ​កិច្ចការងារ​អ្វី​នោះ​នឹង​ឆ្លើយតប​ជា​ផ្លែ​គ្រាន់​កក់ក្តៅ​ពុំខាន​។​

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​និង​ទទួលផល​លំបាក​ច្រើន​បន្តិច​ម្ល៉ោះហើយ​គប្បី​ចេះ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​

ជំនួញ ៖ ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំរោង​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើ​មាន​កិច្ចការ​មកដល់​លោកអ្នក​គប្បី​ព្យាយាម​ពុះពារ​នោះ​នឹង​អាច​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​។​

ជំនួញ ​​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ក្រៅពីនេះ​បើ​ចង់​ពឹង​នរណាម្នាក់​ពី​រឿង​អ្វីមួយ​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំម្សាញ់​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​ផង​។

ជំនួញ ៖ ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ខ្លះ​ដែរ​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្នប្រយែង​ព្រោះថា​ផល​អាក្រក់ៗ​មាន​តាម​ជាប់​ជានិច្ច​។​

ស្នេហា ៖​ ​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​និង​មាន​បញ្ហា​ងាយ​ប៉ះទង្គិច​ចំពោះ​គ្នា​ណាស់​៕

ឆ្នាំមមី​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​នាំឱ្យ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន ថែមទៀត​។​នៅថ្ងៃនេះ​ដែរ​ជា​ពេលវេលា​ពុំ​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ទេពី​ព្រោះថា​តែង​ជួប​បញ្ហា​អាក្រក់​ជាង​ល្អ​។​

ជំនួញ ៖ បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ នៅថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទោះ​មិនមាន​អ្វី​ជា​ឧបសគ្គ​ពិតមែន​ក្តី​តែ​លោកអ្នក​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ប្រកប​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែងមាន​ចំពោះមុខ​ជានិច្ច​។​

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​គ្រាន់​បំពេញ​បំពង់​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូ​ស្នេហា​នៅឡើយ​ទេ​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​ជ្រួលជ្រើម​ពីព្រោះ​ប្រយ័ត្ន​ប៉ះ​មនុស្ស​ចិត្តព្រាន​ទុក្ខសោក​ការ​ផ្លូវចិត្ត​៕

ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន​ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។

ជំនួញ ៖ ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​ជាទី​ពេញចិត្ត​ផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ទិញ​ផ្ទះសម្បែង​លេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ទំនាក់ទំនង​អ្វីមួយ​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ចិ​ញ្ចឹ​ង​ឆ្នាំងបាយ​មិនឱ្យ​ស្ងួត​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការនឿយហត់​ហើយ​ពិសេស​នៅមាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​ថែមទៀត​។

ជំនួញ ៖ ​​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​៕

spot_img
×