Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិ​កម្ពុជា និង FBI បាន​សហការគ្នា​យ៉ាង​ល្អ​ក្នុងការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

spot_img

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ​សម្រប​សម្រួល​កិច្ចប្រតិបត្តិការ (TASK FORCE) នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ប្រតិភូ​អមដំណើរ ដែល​វត្តមាន​នៅពេលនេះ​ចាត់ទុកថា ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ជូន ឯក​ឧ​ត្ត​ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថា ក្រុមការងារ​សម្របសម្រួល​កិច្ចប្រតិបត្តិការ (TASK FORCE)​នេះ ជា​កម្លាំងចលករ​យ៉ាង​សំខាន់​ក្នុងការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​២​។ ហើយ​បន្ទាប់ពី​បាន​ចុះ MOU ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់ FBI កាលពី​ឆ្នាំមុន​រួចមក ក្រុមការងារ TASK FORCE បាន​បំពេញការងារ​យ៉ាង​ពេញលេញ ដោយបាន​ប្រតិបត្តិ​ការប្រមាណ ២០​ករណី​ផងដែរ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​នគរបាលជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) កន្លងមក​បាន​សហកា​រ​គ្នា​យ៉ាង​ល្អ​ក្នុងការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ការទប់ស្កាត់​បទល្មើស​អានា​ចា​រ្យ​រំលោភ​ផ្លូវភេទ​លើ​កុមារ​។ ឯកឧត្តម បញ្ជាក់ថា ដើម្បី​ឲ្យ​កិច្ចការ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ថែមទៀត សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​ទាំង​ធនធាន និង​ស្មារតី​ដល់​ក្រុមការងារ​នេះ ព្រមទាំង​ត្រៀម​បង្កើត​ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន DAE ប្រចាំ​នៅ​ស្ថានទូត​ផងដែរ​នៅ​ឆ្នាំក្រោយ ដើម្បី​អាច​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទប់ស្កាត់​នូវ​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បាន​គូសបញ្ជាក់ថា បន្ទាប់ពី​បើក​ឲ្យ​ដំណើរការ​ក្រុមការងារ​សម្របសម្រួល​កិច្ចប្រតិបត្តិការ (TASK FORCE) យើង​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំង​២ នឹង​រឹតតែ​ប្រសើរ​ថែមទៀត ជាពិសេស​បង្ការ​ទប់ស្កាត់​បាន​នូវ​រាល់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​។ ហើយ​សូម​ចាត់ទុក​ការបង្កើត​ក្រុមការងារ​នេះ គឺជា​គំរូ​ល្អ​មួយ​សម្រាប់​ស្ថាប័ន​អនុវត្ត​ច្បាប់​សម្រាប់​ប្រទេស​ដទៃ នៅ​កម្ពុជា​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំង​២ ដែល​បានរួម​សហការគ្នា​បង្កា​រ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ នាពេល​កន្លងមក​។ ឯកឧត្តម ក៏បាន​បង្ហាញ​អំពី​ជំហរ​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​បន្ថែមទៀត ជាមួយ​នគរបាលជាតិ​កម្ពុជា​ផងដែរ​។​

​ចុងក្រោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​សម្របសម្រួល​កិច្ចប្រតិបត្តិការ (TASK FORCE) បន្ត​ខិតខំ​បំពេញភារកិច្ច​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ទប់ស្កាត់​បទ​ល្មើស​អានា​ចា​រ្យ​រំលោភ​ផ្លូវភេទ​លើ​កុមារ​។​

​សូមបញ្ជាក់ថា ក្រុមការងារ «Task Force» ត្រូវបាន​បង្កើតឡើង​ក្រោម​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​-​អាមេរិក ស្តីពី កិច្ចសហប្រតិបត្តិការ​ក្នុងការ​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ អំឡុងពេល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។ MOU នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក Christopher Wray នាយក​ការិយាល័យ FBI ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ នៅ​រដ្ឋធានី វ៉ាស៊ីនតោន តាម​ការផ្តួចផ្តើម​រប​ស់​សហរដ្ឋអាមេរិក​។ Task Force នេះ មាន​សមាសភាព​តំណាង​មកពី FBI តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ ដែលមាន​គោលដៅ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×