Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​បង្ការ និង​តាមដាន​ការផ្ទុះ​ឡើងវិញ ជំងឺគ្រុនឈាម

spot_img

ភ្នំពេញ​ ៖ ដោយហេតុថា​នៅ​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ត​នៃ​ការ​រាតត្បាត​ធំ​ម្តងទៀត ដូច្នេះ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រប់​ការិយាល័យ​សុខាភិបាល មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខា​ភាព​ទាំងអស់​ដែល​ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ ត្រៀម​បង្ការ និង​តាមដាន​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺគ្រុនឈាម ក្នុង​រាជធានី​ភ្នំពេញ ។​

​ក្នុង​សេចក្តីណែនាំ​របស់​មន្ទីរ​សុខាភិបាល កាលពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ លោក​វេជ្ជបណ្ឌិត ងឺ មាន​ហេង ប្រធាន​សុខាភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា យោងតាម​ប្រព័ន្ធ​អង្កេត​តាមដាន​ជំងឺគ្រុនឈាម​របស់​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ឃើញថា ជំងឺគ្រុនឈាម​ឆ្នាំ​២០១៧ បាន​ថយចុះ​ចំនួន​១២០​ភាគរយ បើ​ប្រៀប​ធៀន​ឆ្នាំ​២០១៦ ប៉ុន្តែ​តាម​ការវិភាគ​ស៊ីជម្រៅ​ឃើញថា ជំងឺគ្រុនឈាម​មានការ​កើន​ឡើង​លើ​មនុស្ស​ពេញវ័យ និង​មនុស្ស​ចាស់ ក្នុងអំឡុងពេល​៣​ឆ្នាំ​ចុង​ក្រោយ​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ ។ លើសពីនេះ​ទៀត តាម​ការ​វិភាព​តាម​បែប​អេពីដេមី​សាស្ត្រ​សម្គាល់​ឃើញថា ស្ថានភាព​នៃ​ជំងឺ​គ្រុនឈាម​នឹង​មាន​ការ​រាតត្បាត​ខ្លាំង​ម្តងទៀត​នៅ​រៀងរាល់​៥​ទៅ​៦​ឆ្នាំ​ម្តង បានន័យថា ការ​រាតត្បាត​ចុងក្រោយ​គឺ​នៅ​ឆ្នាំ​២០១២ ។ ហេតុ​នេះ​នៅ​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ត​នៃ​ការ​រាតត្បាត​ធំ​ម្តងទៀត​។ ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​គ្រុនឈាម​ឆ្នាំ​២០១៨​នេះ​ឲ្យបាន​ទាន់​ពេលវេលា មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ មណ្ឌល​សុខភាព ត្រូវ​តាមដាន​ករណី​សង្ស័យ ជំងឺគ្រុនឈាម​នៅ​គ្រប់​មណ្ឌល​សុខា​ភាព មន្ទីរពេទ្យបង្អែក និង​សហគមន៍ ត្រូវ​រាយការណ៍​គ្រប់​ករណី​សង្ស័យ​ជំងឺគ្រុនឈាម​មក​ថ្នាក់ដឹកនាំ គ្រប់​មណ្ឌល​សុខភាព​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ សង្កាត់ ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​លុបបំបាត់ជម្រក​មូស​ខ្លានៅ​ជុំវិញ​លំនៅដ្ឋាន​ឲ្យ​បាន​មួយ​ទៅ​ពីរ​ដង​ក្នុង​មួយខែ ការិយាល័យ​ស្រុក​ប្រតិបត្តិ​ត្រូវធ្វើ​ផែនការ​សកម្មភាព​នៃ​ការចុះ​អប់រំ​ប្រជាពលរដ្ឋ ចូលរួម​លុបបំបាត់​ជម្រក​មូល​ខ្លា គ្រប់​មណ្ឌល​សុខភាព​ត្រូវ​ផ្តល់​សេវា​អប់រំ​សុខភាព ដោយ​អនុវត្ត​ការងារ​អប់រំ​សុខភាព​តាម​សហគមន៍ សាលារៀន ទីប្រជុំជន និង​ទី​វត្ត​អារាម ដោយ​ប្រើប្រាស់​លទ្ធភាព​ធនធាន​ដែល​មាន​ស្រាប់ ដូចជា​ផ្ទាំង​រូបភាព សារ​អប់រំ​ស្តី​ពី​អនាម័យ​លំនៅដ្ឋាន ការ​កម្ចាត់​ជម្រក​មូស​ខ្លា និង​វិធានការ​ការពារ​ជំងឺគ្រុនឈាម ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក រថយន្ត​ចល័ត ត្រូវ​ពង្រឹង​សេវា​ពិនិត្យ ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល ដោយ​ក្តាប់​ឲ្យបាន​នូវ​បច្ចុប្បន្នភាព សេវា​ថែ​ទាំង​សុខភា និង​តម្រូវការ​ទៅតាម​ស្ថានភាព​ជំងឺគ្រុនឈាម​ជាក់ស្តែង​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា គ្រប់​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព សេវា​ថែទាំ​សុខភាព និង​គ្រូពេទ្យ​ព្យាបាល​ទាំងអស់ ត្រូវ​ស្វែងយល់​ពី​គោលការណ៍​ជាតិ​សម្រាប់​ព្យាបាល​ជំងឺគ្រុនឈាម តាមដាន​ស្ថានភាព​ជំងឺគ្រុនឈាម និង​ការកើនឡើង​ជំងឺគ្រុនឈាម​លើ​មនុស្សពេញវ័យ និង​មនុស្ស​ចាស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×