Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​PRIUS ទៅបុក​រថយន្ត​Highlander ពីក្រោយ ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​បើក​បុក​ពីក្រោយ​រថយន្ត​Highlander ប​ណ្តោ​ល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ស្រាល ហើយ​អ្នកបើករថយន្ត​បង្ក​រត់​បាត់ស្រមោល ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​ថ្ងែ​ទី​២៧​ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​សណ្ឋាគារ​ស ស្ថិតនៅ​ក្នុងភូមិ​៥ ផ្លូវ​លេខ​៩៣ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មរាក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​Highlander ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ២Y 1825 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុចកើតហេតុ គេ​ឃើញ​បុរស​បួន​នាក់​បើករថយន្ត​PRlUS បើក​ទាំង​ខ្លួន​ស្រវឹងស្រា​បាន​បុក​ពីក្រោយ​រថយន្ត​Highlander រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​
​ចំណែកឯ​រថយន្ត​បង្ក​មាន​គ្នា​បួន​នាក់ រថយន្ត​បង្ក​មាន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 01 2-7737 ពណ៌​ស​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ហើយ​មកដល់​មុខ​អូ​តេ​លស ក៏បាន​បុក​ពីក្រោយ​ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ដូចគ្នា​។​

​ភ្លាមៗ​នោះដែរ ក៏​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ខណ្ឌ​៧​មរាក​​បាន​ចុះ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​តាម​ក្រោយ​៕​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×