Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យថា​ផឹកស្រា​ស្រវឹង​បើករថយន្ត​លុច​ស៊ី​ស​RX300 បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១​កង់ រថយន្ត​មិនទាន់​អស់​ល្បឿន ជ្រុល​ទៅបុក​បង្គោល​ភ្លើង ដាច់​កង់​ទៅ​លែងរួច​ដាច់​កង់​និង​ក្រ​ឡេ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យថា​ផឹកស្រា​ស្រវឹង​ជោកជាំ បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​របាំង​ទ្រូងផ្លូវ​បាក់​១​កង់ រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង រថយន្ត​ការខូចខាត​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​អង្គារ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩ កែង​នឹង​ផ្លូវ​៥៦៦ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​ម្ចាស់​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​រត់ឡើង​រថយន្ត​មួយគ្រឿង​ទៀត​គេចខ្លួនបាត់​។​
​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បើក រថយន្ត​លុច​ស៊ី​ស​RX300 ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF 9945 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បោះពួយ​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​របាំង​ទ្រូង​ថ្ម​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​១​កង់ រថយន្ត​មិនទាន់​អស់​ល្បឿន បាន​រេ​ចង្កូត​មក​ខាងឆ្វេង ជ្រុល​ទៅ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រង​ការខូចខាត រថយន្ត​ដាច់​កង់​មុខ​ខាងឆ្វេង​ទៅ​លែងរួច​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ចំណុចកើតហេតុ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ចរាចរណ៍ មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​៕ ដោយ​៖​ផាន់​ណា មី​ដា​

spot_img
×