Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត បុក​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​សណ្តោង​ធ្ងន់​ធំ​មួយគ្រឿង បោះពួយ​យ៉ាង​លឿន​ឆ្លងកាត់​ស្តុ​ប​បំបែក​ជា​បួន​ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ហើយក៏​ត្រូវ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​មួយគ្រឿង​ទៀត បុក​ចំពាក់​កណ្ដាល​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​យប់​ថ្ងែ​ទី​២៨ ខែតុលា ឆ្នាំ​២០២០​ត្រង់ចំណុច​ស្តុ​ប​បា​គូ តាម​បណ្ដោយ​ផ្លូវ​២១៧​កែង​ផ្លូវ​៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ​2AL-6583​។ ដោយ​បើកបរ​ជា​លក្ខណៈ​គ្រួសារ​៤​ទៅ​៥​នាក់ តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់​ចំណុច​ស្តុ​ប​កើតហេតុ ដោយ​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​បៃតង​ជា​ភ្លើង​អាទិភាព រថយន្ត​ខាងលើ​ក៏បាន​បើក​ឆ្លង​។ ស្របពេល​នោះដែរ​ក៏​ស្រាប់​តែមាន​រថយន្ត​សណ្តោង​ធុន​ធំ​មួយគ្រឿង​ទៀត​ម៉ាក FUSO ពណ៌​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ​3C-2890 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ទិសដៅ​ពី​កើ​តទៅ​លិច​និង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បើក​ឆ្លងកាត់​ស្តុ​ប​ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ខណៈពេល​នោះ​ក៏​រថយន្ត​ហាយ​លែ​ន​ឌ័​រ​បាន​ជ្រុល​ទៅបុក​ចំពាក់​កណ្ដាល​រថយន្ត​សណ្តោង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​រង​ការខូចខាត​ក្រពឹត​មួយ​កំណត់​មុខ និង​អ្នករួមដំណើរ​ម្នាក់​រងរបួស​ស្រាល​។ ចំណែកឯ​រថយន្ត​សណ្តោង​បាន​វិល​ក្បាល​ត្រឡប់ក្រោយ​រង​ការខូចខាត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រថយន្ត​សណ្តោង​បាន​ចុះ​រត់គេច​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​តែម្ដង​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ចុះមក​ធ្វើការ​អន្តរាគមន៍ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមក​វាស់វែង​ស្ទូច​រថយន្ត​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៀត​នៅពេល​ក្រោយ​៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×