Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បង្ហោះ​ថា​កូនស្រី​ខ្លួន​ត្រូវគេ​ចាប់​ទៅ​បាត់ ស្រាប់តែ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បំភ្លឺថា ជា​ករណី​ជម្លោះ​ក្នុង​គ្រួសារ មិនមែនជា​ករណី​ជន​មិន​ស្គាល់មុខ​…

spot_img

​ប្រិយមិត្ត​បាន​ជ្រាប​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Yaya Koko បាន​បង្ហោះ​អំពី​ដំណឹង​បាត់​កូនស្រី​ខ្លួន​អាយុ​ជាង​២​ឆ្នាំ ដោយបាន​រៀបរាប់​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​នាង​ខ្ញុំ​បាន​បាត់​កូនស្រី​អាយុ​2​ឆ្នាំ​5​ខែ ដោយមាន​ជន​មិន​ស្គាល់មុខ ចូលចាប់​ដល់​ក្នុង​របង​ផ្ទះ ស្ថិតនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត នៅវេលា​ម៉ោង 3ៈ​50​នាទី នៅ​ថ្ងៃទី​26 ខែតុលា ឆ្នាំ​2020 សូម​សំណូមពរ​អោយ​សមត្ថកិច្ច គ្រប់​ស្ថាប័ន​ជួយ​រក​អោយ​នាង​ខ្ញុំ​ផង រឺ​បើ​បងប្អូន​ណា​បានឃើញ​សូម​ទំនាក់ទំនង​មក​លេខ 070477079 នាង​ខ្ញុំ​សូម​អរគុណ​ទុកជាមុន​»​។​

​តែ​យ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ការហួសចិត្ត និង​កំពុង​ឈ្មោះ​គ្នា​បែកផ្សែង​នៅក្នុង​បណ្តាញ​សង្គម គឺ​ដោយសារតែ​ដំណឹង​បាត់​កូនស្រី​ខាងលើនេះ មិនមែនជា​ករណី​ជន​មិន​ស្គាល់មុខ​ចូលចាប់​ក្មេងស្រី​ដល់​ក្នុង​របង​ផ្ទះ​នោះទេ តែ​តាម​ពិតជា​ករណី​ជម្លោះ​គ្រួសារ​ប៉ុណ្ណោះ​។

​ជាក់ស្តែង បើតាម​សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា «​ខេត្តកំពត​: ថ្ងៃ​ចន្ទ ១០ កើត ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ​ផ្សព្វផ្សាយ​ថា​មាន​ជន​មិន​ស្គាល់មុខ ចូលចាប់​ក្មេងស្រី​ដល់​ក្នុង​របង​ផ្ទះ និង​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​ផង ដូចនេះ​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ជុំវិញ​ករណីនេះ​ភ្លាម​ដោយ​ឃើញថា ករណីនេះ​គឺជា​ករណី​ជម្លោះ​គ្រួសារ មិនមែនជា​ករណី​ជន​មិន​ស្គាល់មុខ​ចូល​ចូលមក​ចាប់​កូន ដូចដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ផ្សព្វផ្សាយ​ឡេី​យ​។​

អាស្រ័យហេតុនេះ​សូម​សាធារណជន អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង សង្គម មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន​។​»​។​

ដោយឡែក អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឯណេះ​វិញ ក៏​កំពុង​ឈ្មោះ​ប្រកែក​គ្នា​ឡើង​បែកផ្សែង ព្រោះតែ​ដោយសារ​រឿងនេះ ដែល​ផ្តើមចេញពី​ការស្តីបន្ទោស​ឲ្យ​ស្ត្រី​ជា​ម្តាយ​ថា​៖ «​មក​ផុស​បង្កចលាចល សូម​ស្ថាប័ន​ជួយ​ណែនាំ​ផង​»​។ ក្រោយ​ឃើញ​គណនី​មួយ​នោះ​លើកឡើង​បែបនេះ ក៏មាន​អ្នក​ឆ្លើយតប​ទៅវិញ​ថា​៖ «​អ្នក​ខម​មិន​ដូច​ដឹង​ច្បាស់​ចឹ​ង​ថា​ជា​រឿង​គ្រួសារ ?? បានជា​សន្និដ្ឋាន​និង​ចោទប្រកាន់​អ្នក​ផុស​យ៉ាង​ដូចនេះ​។ សូមមេត្តា​ពិចារណា​ផង​ថា​មនុស្ស​ម្នាក់​ដែល​កំពុងធ្វើការ​ហើយ​ផ្ញើ​កូន​នៅ​ជាមួយ​ជីដូន​អោយជួយ​មើលថែ ស្រាប់​តែមាន​មនុស្ស​លួច​ទៅយក​កូន​បាត់ តើ​ដំបូង​ឡើយ​ត្រូវ​ផុស​យ៉ាងណា​សូមជួយ​ប្រាប់​វិញ​ផង​?? បើ​ដឹងថា​អ្នកណា​លួច​យកទៅ​អ្នក​ផុស​ប្រហែល​សរសេរ​ចំឈ្មោះ​។ ហើយ​អ្វី​ជា​ជម្លោះ​គ្រួសារ​(​ឪពុកម្ដាយ​ឈ្លោះ​ជាមួយ​កូន ឬ​ប្ដី​ឈ្លោះ​ជាមួយ​ប្រពន្ធ ឬ​បងប្អូន​ឈ្លោះ​គ្នា​)? បើ​ខ្ញុំ​សរសេរ​នេះ​ខុសឆ្គង សុំទោស​ទុក​មុន​។​»​។​

​ទោះយ៉ាងណា រហូតមកទល់​ពេលនេះ បើតាម​គណនី​ឈ្មោះ បញ្ញា រស្មី បានបញ្ជាក់​ប្រាប់ថា កូនស្រី​ដែល​បាត់​ខ្លួន​នោះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ ខណៈ​ម្តាយ​យំ​ស្ទើរ​ឆ្កួត​ទៅហើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×