Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​មួក​ខៀវ​កម្ពុជា​៧៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​

spot_img

​ភ្នំពេញ​៖​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​បន្ទាប់ពី​ក្រុម​មួក​ខៀវ​កម្ពុជា​លេខ​៨៦១ ចំនួន​៧៣​នាក់ ក្នុងនោះ​មាន​នារី ១២​នាក់ បាន​វិល​ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញ ពី​ម្សិលមិញ ក្រោយ​បញ្ចប់​បេសកកម្ម​មនុស្សធម៌​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ដោយ​ជោគជ័យ និង​បាន​នាំ​កិត្យានុភាព​ជូន​ជាតិ​កម្ពុជា​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែងថា ក្រោយ​ត្រឡប់​មកដល់​ព្រលានយន្តហោះ​ភ្លាម​កងរាជអាវុធហត្ថ​ទាំង ៧៣​នាក់ ត្រូវ​មន្ត្រី​ក្រសួងសុខាភិបាល​យក​សំណាក និង​បញ្ជូនមក​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ការបញ្ជូន​កងរាជអាវុធហត្ថ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​នេះ គឺ​ដើម្បី​ស្វែងរក​ជំងឺ​កូ​វីដ​-១៩ បើទោះបីជា​កងទ័ព​រប​ស់​យើង​ធ្វើតេស្ត​នៅ​ប្រទេស​ដែល​កំពុង​បេសកកម្ម​រក​មិន ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ដែល​ចំណុច​ទាំងនេះ​គឺជា​យកចិត្តទុកដាក់​យ៉ាង​ធំធេង​ពី សុខភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​៕​ដោយ​៖CEN​

spot_img
×