Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ​ឧកញ៉ា បណ្ឌិត វណ្ណ លុយ ដង្ហែ​អង្គ​កឋិន​សាមគ្គី​ចូល​វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ ទទួលបាន​បច្ច័យ​ជាង ១០០​លាន​រៀល​

spot_img

​បន្ទាយមានជ័យ​៖ លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ​ឧកញ៉ា បណ្ឌិត វណ្ណ លុយ ដង្ហែ​អង្គ​កឋិន​ចូល​វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ ស្ថិតនៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បី​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​។

​ពិធី​អង្គ​កឋិនទាន​នេះ​បាន​ប្រារព្ធ​ឡើង​តាំងពី​រសៀល​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ នៅ​វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ ស្ថិតនៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ អង្គ​កឋិនទាន​មានការ​ផ្ដួចផ្ដើម​ដោយ​៖
1-​លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ​ឧកញ៉ា បណ្ឌិត វណ្ណ លុយ​
2-​លោកជំទាវ កែវ បុរី វង្ស ពិ​សេន​
3-​ឯកឧត្តម ព្រហ្ម មរណៈ និង​លោកជំទាវ​
4-​ឯកឧត្តម ចាប វ៉ា​ន្នី និង​លោកជំទាវ​
5- លោកជំទាវ តុប សារ៉ន

6-​លោកជំទាវ ឧកញ៉ា សេង សុខុម និង​ឯកឧត្តម​
7-​លោកជំទាវ ឡុង មុន្នី​ចិន្ដា យ៉េត ចរិយា​
8-​លោកជំទាវ ឧកញ៉ា ជីប យុ​ទ្ធា​រី និង​ឯកឧត្តម​

​បច្ច័យ​ទទួលបាន​ចំនួន​ជាង ១០០​លាន​រៀល​
​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​សំរោង​តេ​ជោ​សែន​ជ័យ​បន្ត​៕​ដោយ​៖CEN​

spot_img
×