Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​ណាស់​! ធ្វើជា​ទិញ​ឡាន​បង់​រំ​លោះ​ព្រុស​010 ឆាត​ញ៉ែញ៉ង​ចុះឡើង​បបួល​ប្តី​គេ​ចូល BM ប្រយ័ត្នប្រយែង​ផង​ធី​ម​ប្រពន្ធដើម​! (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​មួយចំនួនធំ ប្រាកដ​ណាស់​ជា​បានទទួល​ជ្រាប​រួចហើយ ចំពោះ​នារី​រូប​ស្រស់​ម្នាក់ ដែល​ប្រហែលជា​២​ខែ​មុននេះ ត្រូវបាន​បុរស​ម្នាក់​ដែល​ត្រូវជា​បង​បង្កើត​ខាង​ប្រពន្ធ បាន​តាម​ទាន់ ខណៈ​នាង​កំពុងតែ​នៅក្នុង​បន្ទប់​គេង​២​នាក់​ប្តី​របស់គេ ហើយ​ភ្លាមៗ​នោះ បងប្រុស​ខាង​ប្រពន្ធ​ក៏បាន​ផ្ទុះ​កំហឹង​ជេរប្រទេច​ទៅលើ​នារី​នោះ និង​ប្អូនថ្លៃ​របស់ខ្លួន​យ៉ាង​ធ្ងន់ៗ​តែម្តង និង​ធ្វើការ​ឃាត់ខ្លួន​ទាំងពីរ​នាក់ ដើម្បី​រង់ចាំ​ប្អូនស្រី​របស់ខ្លួន​មក​ចង្អុលមុខ​ដែល​ធ្វើ​ឲ្យ​នាង​រូបនេះ​ឡើង​ស្ពឹក​មុខ​ងើប​មិន​រួច​តែម្តង​។​

​តែ​យ៉ាងណា ដោយសារតែ​ក្តី​អាម៉ាស​នេះ ហាក់​រសាយ​បាត់ ក៏​ស្រាប់តែ​ពេល​ថ្មីៗ​នេះ នារី​ចូលចិត្ត​តែ​ប្តី​គេ​រូបនេះ បានធ្វើ​ឲ្យ​កក្រើក​សារជាថ្មី ខណៈ​ប្រពន្ធ​អ្នកលក់​ឡាន​ម្នាក់ទៀត​បាន​តាម​ទាន់ ខណៈ​ឆាត​ទាក់ទង​ប្តី​របស់គាត់​ចេញទៅ​ក្រៅ ដោយ​ធ្វើជា​ចង់​មើល​ឡាន​ព្រួស​010​បង់​រំ​លោះ តែ​អត់​មក​ឃ្លាំង​ទេ ដោយ​ឲ្យ​ប្តី​គេ​យកទៅ​ឲ្យ​មើល​នៅ​កន្លែង​ផ្សេង​នៅ​ម៉ោង ១១ យប់ បើ​មើល​មិនកើត ចូល BM ទាំងអស់គ្នា​ហ្មង​ទៅ​! ដែល​ធ្វើ​ឲ្យ​គាត់​ជា​ប្រពន្ធ​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង​។​

​នេះ​បើតាម​នារី​ជា​ប្រពន្ធដើម បាន​បង្ហោះ​ឆាត​ស្តែងៗ​មួយចំនួន និង​សរសេរ​រៀប​រាប់ទាំង​ហួសចិត្ត​ថា​៖ «​ធ្លាប់តែ​ឃើញ​គេ​ផុស ពេលនេះ​ដល់ពេល​គេ​នឹក​ប្តី​ខ្ញុំ​ហើយ បងប្អូន​ស្រីៗ​គ្នា​យើង ធី​ម​ប្រពន្ធដើម​មើលថែរក្សា​ប្តី​អោយបាន​ល្អ​ណា ប្រយ័ត្ន​គេ​ហៅ​ទៅ BM អញ​អើយ​អញ ថាបើ​បាន​ប្តី​ធ្វើ​សំណង់​វា​ពិបាក​រឿង​លុយកាក់ ដល់​បាន​ប្តី​លក់​ឡាន ពិបាក​រឿងស្រីៗ​ចង់​បង់​រំលស់​ឡាន ហើយ​ហៅ​ចេញ​ក្រៅ​នឹង​ម៉​ង​ខ្លាំង​ត្រង់ រូប​ឈុត​ដេក មួក​ពេទ្យ​អី​ណា​ណី​ហ៎ ជួយ​ជេ​អោយ​ផង ព្រោះ​ខ្ញុំ​មិនសូវ​ចេះ​ជេ​ទេ​»​។​

​ទាក់ទង​រឿងរ៉ាវ​ដ៏​ហួសចិត្ត​នេះ គេ​នៅ​ពុំ​ឃើញ​នារី​ដែល​ចោទប្រកាន់​ឆាត​ញ៉ែញ៉ង​ហៅ​ប្ដី​គេ​ទៅ​ក្រៅ​បែបនេះ ចេញ​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការ​ផុស​របស់​នារី​ជា​ប្រពន្ធ​នៅឡើយ​ទេ​៕ ដោយ​៖ លឹម ហុង​

spot_img
×