Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​រូប​ណា ដែល​មិនបាន​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ទេ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ថ្នាក់ដឹកនាំ​ស្នងការ​

spot_img

​បាត់ដំបង​៖ នៅ ថ្ងៃទី​២៨​ខែ តុលា​ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹក នាំ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍​ប្រចាំ​ខែតុលា និង​លើក​ទិសដៅ​ភារកិច្ច​ខែវិច្ឆិកា​ឆ្នាំ​២០២០​។

​ក្នុង​កិច្ច​បូកសរុប​សភាពការណ៍​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ផែន​ជំនាញ ការិយាល័យ​ជំនាញ រួមទាំង​អធិការ នគរបាល​ក្រុង ស្រុក​ត្រូវ​ពិនិត្យ​ពិចារណា​ឡើង វិញ ចំពោះ​ករណី​អសន្តិសុខ​សង្គម​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​នា​ខែ​កន្លងទៅ ដូចជា​ករណី ចោរកម្ម ករណី​គ្រឿងញៀន​និង​ក្រុម​ក្មេង​បង្ក​អាណាធិបតេយ្យ​ជាដើម​។​

លោកស្នងការ​បានបញ្ជាក់​ជូន​ថា កន្លងទៅ​លោក​បានឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​របស់លោក​ផ្ទាល់ របស់លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ក្រុង​ស្រុក រួមទាំង​លេខ​ទូរស័ព្ទ​របស់​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផង ដូច្នេះ​ក្នុងពេល​ប្រជាពលរដ្ឋ​ទាក់ទង​មក​មន្ត្រី​នៅ​មូលដ្ឋាន​រូប​ណា​មិន បាន​ដោះស្រាយ​បញ្ហា​និង​អន្តរាគមន៍​ជូន​គាត់​ទាន់ពេលវេលា​ទេ មន្ត្រី​រូបនោះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ស្នងការ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×