Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំណោយ​សម្តេច​តេ​ជោ​និង​សម្ដេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​៨០០០​ដុល្លារ​ជូន​ដល់​ពលរដ្ឋ​១​គ្រួសារ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង និង​៣​លាន​រៀល​ដល់​ប្រជាជន​មួយ​គ្រួសារ​ទៀត ឆេះ​ជញ្ជាំង​ផ្ទះ​នៅ​ភូមិ​វាល​ថ្លាន់ តាម​ដងស្ទឹង​ព្រែក​ត្នោត​

spot_img

​ភ្នំពេញ​៖​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី កាល​ព្រឹក​ថ្ងៃទី ២៨​ខែតុលា​នេះ គឺ​ក្រោយពី​អមដំណើរ​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១០៤០​គ្រួសារ​នៅ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ រួចមក លោក​និង​លោកស្រី​បាន​បន្តដំណើរ ដោយ​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​និង​សម្ដេច​កិ​ត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចំនួន​៨០០០​ដុ​លា្ល​រ​ប្រគល់ជូន​ដល់​ជនរងគ្រោះ​ដែល​បាន​ទទួលរង​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​១​ខ្នង​និង​៣​លាន​រៀល​ក្នុងអំឡុងពេល ដែល​ទឹក​កំពុង​ជន់​លិច​ភូ​មិនា​រយៈពេល​១០​ថ្ងៃ​កន្លងមកនេះ ដើម្បី​សាងសង់​ផ្ទះ​ឡើងវិញ​។​

អំណោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគល់ជូន​ជនរងគ្រោះ​ដោយ​អគ្គីភ័យ​តាមរយៈ​លោក​ឃួ​ង ស្រេង​និង​លោកស្រី​នេះ​មាន​ចំនួន​៨​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​រំលែក​ដល់​ការលំបាក​ខ្វះខាត​ដោយហេតុថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ជាប់​ទាំង​បំណុល​ធនាគារ​ថែមទៀត និង​ម្យ៉ាងទៀត​ដើម្បីឱ្យ​ពួកគាត់​មានលទ្ធភាព​អាច​សាងសង់​ផ្ទះ​បាន​ស្នាក់នៅ​ឡើងវិញ​។​

ប្រជាពលរដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​លំនៅដ្ឋាន​ខាងលើនេះ​មាន ឈ្មោះ​ព្រិល ស៊ី​ដេ​ត អាយុ ៣៧​ឆ្នាំ​ត្រូវជា​ប្ដី​និង​ប្រពន្ធ​ឈ្មោះ ផា សោភា អាយុ ៣៤​ឆ្នាំ​ពួកគាត់​មានមុខរ​បរជា​អ្នកលក់​នំប៉័ង​ប៉ា​តេ ស្នាក់នៅ​ភូមិ​វាល​ថ្លាន់​សង្កាត់​គង​ន​យ ខណ្ឌដង្កោ ។ បន្ថែម​ពីលើ​នេះ​ទៀត លោក​ឃួ​ង ស្រេង​និង​លោកស្រី នូវ​បានប្រគល់​នូវ​ថវិកា​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​នូវ​ទឹកប្រាក់​ចំនួន ៣​លាន​រៀល​ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​មួយរូប​ទៀត ឈ្មោះ​ព្រិល សីហា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ដែល​ត្រូវ​ភ្លើង​ឆេះ​ចិ​ញ្ជាំ​ង​ផ្ទះ ក្នុង​ហេតុការណ៍​នេះ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×