Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​វេទិកា​របស់​ធនាគារពិភពលោក (World Bank) ស្តីពី “​កម្មវិធី​គ្រប់គ្រង និង​ពិគ្រោះ​យោបល់​ទុនបម្រុង​

spot_img

ភ្នំពេញ៖ ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​វេទិកា​របស់​ធនាគារពិភពលោក (World Bank) ស្តីពី “​កម្មវិធី​គ្រប់គ្រង និង​ពិគ្រោះ​យោបល់​ទុនបម្រុង (Reserve Advisory and Management Partnership-RAMP)” តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។

​វេទិកា​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ដែលមាន​សមាសភាព​ចូលរួម​ពី​ទេសាភិបាល ទេសាភិបាលរង អគ្គនាយក និង​អគ្គនាយករង​របស់​ធ​នាគារ​កណ្តាល​ជា​សមាជិក​របស់ RAMP ដែលមាន​ចំនួន​សរុប ៤៤​ប្រទេស​។

​វេទិកា​នេះ គឺជា​វេទិកា​ប្រជុំពិភាក្សា និង​ចែករំលែក​នូវ​បទពិសោធន៍​របស់​ប្រទេស​សមាជិក​របស់​កម្មវិធី RAMP និង​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ការដាក់ចេញ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសកម្ម​វិនិយោគ​ក្នុង​បរិការណ៍​ថ្មី ដោយ​ផ្តោត​សំខាន់​ទៅលើ​ការអនុវត្ត​គោលនយោបាយ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy) ។

​ជារួម នៅពេលដែល​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​សុខភាព​សកល (​ជំងឺ​កូ​វីដ​-១៩) បណ្តា​រដ្ឋាភិបាល ធនាគារកណ្តាល និង​វិនិយោគិន បានគិត​គូរ​និង​ពិចារណា​លើ​ការវិនិយោគ​ប្រកបដោយ​ចិ​រ​ភាព កិច្ចការពារបរិស្ថាន​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ និង​សុខ​មា​ភាព​សង្គម​។
​នាឱកាស​នោះ លោក ជា ចាន់តូ បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ដាក់ចេញ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​ការដាក់ចេញ​វិធានការណ៍​ម៉ាក្រូ​ប្រយ័ត្ន​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងន័យ​ធានាឱ្យមាន​ភាពរឹងមាំ​ក្នុង​វិស័យនេះ ជាពិសេស​នៅក្នុង​អំឡុងពេល​ប្រទេស​ប្រឈម​នឹង​វិបត្តិ​សុខភាព​សកល (​ជំងឺ​កូ​វីដ​-១៩)​។
​ទន្ទឹមនេះ លោក​ទេសាភិបាល ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ធនាគារ​ពិភពលោក​ដែល​បានផ្តល់​ជា​ជំនួយ​ប​ចេ្ច​ក​ទេស និង​អាហារូបករណ៍​ដល់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ជាពិសេស​ផ្តោតលើ​ការគ្រប់គ្រង​ទុនបម្រុង​វិនិយោគ​។​
​ធនាគារពិភពលោក​បាន​ធ្វើ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុងការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ និង​ការចូលរួម​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ជា​សមាជិក​នៅក្នុង​កម្មវិធី RAMP របស់​ធនាគារពិភពលោក​។ គួរ​រំលេច​ផងដែរ​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​ក្នុង​កម្មវិធី RAMP គិត​ចាប់ពី​ឆ្នាំ ២០០៩ មក​៕
​ដោយ​៖CEN​

spot_img
×