Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ប្តូរ​និស្ស័យ​! ម្តាយ​យំ​អង្វរ​ឃាត់​កូន​ស្ទើរ​គាំង អា​លៀង កុំ​យក​ញ​ញួរ និង​ដុំឥដ្ឋ​គប់​រថយន្ត Ford គេ តែ​ឃាត់​មិន​ស្តាប់ ឃើញ​ហើយ​រំជួលចិត្ត (​វីដេអូ​)

spot_img

​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ផឹកស្រា​ស្រវឹង​ប្រៀប​ដូច​កំរោលចូល បាន​ទាញ​ញ​ញូ​រ​វាយ និង​យក​ដុំឥដ្ឋ​គប់​ទៅលើ​រថយន្ត​ម៉ាក Ford Ranger របស់គេ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​កាលពី​វេលា​ម៉ោងជាង ៤ រសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ អំពៅព្រៃ ទី​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

ជនបង្ក​មានឈ្មោះ យឿន គឹម​លៀង អាយុ ៣៦ ឆ្នាំ ភេទ​ប្រុស មុខរបរ​លក់ដូរ​។ ចំណែក​ម្ចាស់​ឡាន​រងគ្រោះ​មានឈ្មោះ ជឹម សុខ​អេង ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាមួយគ្នា​ផងដែរ​។

​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​រងគ្រោះ Ford បាន​ទុក​ឡាន​របស់ខ្លួន​នៅក្នុង​ផ្ទះ​ម្តាយ​ជនបង្ក ហើយ​គាត់​ទៅលេង​បាល់ទះ នៅផ្ទះ​ជិតខាង​។ ប៉ុន្តែមិនដឹង​មាន​មូលហេតុ​អ្វី ស្រាប់តែ​ជនបង្ក​ចេញមក​ពី​ផឹក​ផ្ទះ​បង​របស់ខ្លួន ទាញ​ញ​ញួរ​វាយ និង​យក​ដុំឥដ្ឋ​គប់​កញ្ចក់​ឡាន​របស់គាត់​យ៉ាង​សាហាវ​បែបនេះ​តែម្តង​។

​វត្ថុតាង​ត្រូវបាន​ដកហូត​រួ​មាន​៖ ញញួរ​ផ្លែ​ដែក​ដង​ជ​រ័ ប្រវែង ៣០ សង់ទីម៉ែត្រ ចំនួន​១ និង​បំណែក​ដុំ ឥដ្ឋប្រហោង​ចំនួន​១១​ដុំ​។ ចំណែក​រថយន្ត​ម៉ាក Ford Ranger ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC 0162 រង​ការខូចខាត​រួមមាន​៖ បែក​ប្រេះស្រាំ​កញ្ចក់​មុខ​១​ផ្ទាំង បែក​កញ្ចក់ទ្វារ​ចំហៀង​ខាងឆ្វេង​២​ផ្ទាំង កំពិត​គូថ​ក្រោយ​១​កន្លែង និង​កំពិត​ដំបូល​ផ្នែក​ខាងស្តាំ​។

​ដោ​យឡែក ក្រឡេក​មក​ទិដ្ឋភាព​នៃ​សកម្មភាព​ដ៏​សាហាវ​ស្តែងៗ​នេះ​វិញ គឺ​យើង​ពិតជា​ស្លុតចិត្ត​ខ្លាំងណាស់ ជាពិសេស​អាណិត​ទៅដល់​ស្ត្រី​ជា​ប្រពន្ធ និង​ម្តាយ​យំ​អង្វរ​ស្ទើរ​គាំងបេះដូង ក្រោយពី​បានឃើញ​ប្តី​និង​កូនប្រុស​របស់ខ្លួន មិនគួរណា​ប្រព្រឹត្ត​ទង្វើ​ដ៏​ធ្ងន់ធ្ងរ​បែបនេះ​៕ ដោយ​៖ លឹម ហុង​


spot_img
×