Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ផ្ទុះ​មីនតោន បានសម្លាប់​កសិករ​ថៃ​ចំនួន​២​នាក់​

spot_img

​ព្រំដែន ៖ កសិករ​ជនជាតិ​ថៃ​ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗ​ពេល​បើក​ត្រាក់ទ័រ​មក​ច្រូតស្មៅ នៅក្បែរ​ចំណុច​បង្គោល​សីមា​លេខ​៤៣ បាន​ជាន់​មីនតោន​បណ្តា​ល​ឲ្យ​ផ្ទុះ​ខ្ទេច​ត្រាក់ទ័រ​អស់​។​

​លោក​ហេង រតនា​អគ្គនាយក​ស៊ីម៉ាក់​បាន​សរសេរ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​ល្ងាច​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះ​មីនតោន ត្រង់ចំណុច​ចន្លោះ​បង្គោលព្រំ​សីមា​លេខ ៤២-៤៣ រវាង​ភូមិ​ណង​ម៉ាក់​ម៉ូ​ន ឃុំ​គោក​ឃ្យូ​ង ស្រុក​គោក​ឃ្យូ​ង ខេត្ត​ស្រះកែវ និង​ខាង​កម្ពុជា​ត្រង់ចំណុច​ភូមី​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ គ្រោះថ្នាក់​បានសម្លាប់ កសិករ​ថៃ​ចំនួន​២​នាក់​។ សូម​ចូលរួម​សោកស្តាយ​និង​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​។ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ ចង់បាន​ព្រំដែន​មួយ​សន្តិភាព សហ​ប្រតិ​ប​តិ្ត​ការ និង​មាន​វិបុលភាព​ជាមួយគ្នា ដោយ​គោរព​គ្នា​ទៅវិញទៅមក​។​

​លោក​វរសេនីយ៍ឯក សូ សុ​វណ្ណា​រី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ បាន​ប្រាប់​ឲ្យ​ដឹងថា ត្រង់​ព្រំដែន​ត្រង់ចំណុច​បង្គោល​សីមា លេខ​៤៣ ដែល​នៅក្នុង​ទឹ​ដី​ថៃ ក្នុងភូមិ​សាស្ត្រ ភូមិ​នន​ស៊ូ​ង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ទល់នឹង​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ប្រទះឃើញ ត្រាក់ទ័រ​១​គ្រឿង បាន​ជាន់​មីនតោន​បណ្តា​ល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២​នាក់ និង​ខូច​ត្រាក់ទ័រ​ទាំងស្រុង​។​

​លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​បន្តទៀតថា សព​រងគ្រោះ​មាន ឈ្មោះ​ខៀវ ព្រំ​ម៉ា ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ ជា​ឪពុក​និង​កូនប្រុស​ឈ្មោះ ខៀវ ភុង​សាក់ អាយុ​៣៧​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​នន​ស៊ូ​ង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពីសា​ច់​ញា តិ​មុនពេល​កើតហេតុ បាន​ឲ្យ​ដឹងថា ពួកគាត់​បើក​ត្រាក់ទ័រ​២​នាក់​ឪពុក និង​កូន មក​ច្រូតស្មៅ​នៅ​ចំណុច​បង្គោល​សីមា​លេខ​៤៣ ក៏​ជាន់​មីនតោន​ផ្ទះ​តែម្តង​។ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ថៃ​កងអនុសេនាធំ​លេខ​១២៤ និង​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×