Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​១៥០០​គ្រួសារ ជួប​គ្រោះទឹកជំនន់ ទទួល​ការថែទាំ​សុខភាព តាមរយៈ​ការផ្ដល់​ថ្នាំ​ចម្រុះ​និង​ទឹកស្អាត​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖ ពលរដ្ឋ​១៥០០​គ្រួសារ ជួប​គ្រោះទឹកជំនន់​ទឹកភ្លៀង​លិចលង់​ផ្ទះសម្បែង និង​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​យកចិត្តទុកដាក់​ការថែទាំ​សុខភាព ពី​អាជ្ញាធរខេត្ត តាមរយៈ​ការផ្ដល់​នូវ​ថ្នាំ​ចម្រុះ​ទឹកស្អាត​និង​សម្លាប់​មេរោគ សម្រាប់​ទុក​ប្រើប្រាស់​និង​ការបរិភោគ​ប្រចាំថ្ងៃ ជា​អំណោយ​របស់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ថ្នាំ​ចម្រុះ​និង​ទឹកស្អាត​នេះ ជា​អំណោយ​របស់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​ចែកជូន​ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង ដែល​បាន​រងគ្រោះ ដោយ​ទឹកជំនន់​សរុប​ចំនួន​១៥០០​គ្រួសារ ។​រហូតដល់​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០ ការផ្ដល់ជូន​នូវ​ថ្នាំ​ចម្រុះ​និង​ទឹក​ស្អា​ត់​នេះ​ដល់​ពលរដ្ឋ​ចំនួន​ជាង​១០០០​គ្រួសារ​ហើយនឹង​បន្តទៅ​ចែក​ដល់​ពលរដ្ឋ​នៅតាម​ស្រុក​ជាប់​ព្រំដែន​ថៃ ដោយ​ការចែក​នេះ មិនបាន​គ្រប់​ស្រុក​នោះទេ ប៉ុន្តែ​មន្ត្រី​មន្ទីរ ក៏បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ជួប​គ្រោះទឹកជំនន់ ឲ្យ​ពួកគាត់​ថែរក្សា​អនាម័យ បរិភោគ​ទឹកស្អាត​ជាដើម​។​ល​។​ក្រៅពី​ការផ្ដល់​នូវ​ធុង​ចម្រុះ​ទឹកស្អាត មន្ទីរ​ក៏​នឹងធ្វើ​ការស្ដារ​ឡើងវិញ​នូវ​បង្គន់​អនាម័យ ដែល​ត្រូវ​ទឹកជំនន់​លិច​បណ្ដាល​ឲ្យ​ខូច នៅតាម​ស្រុក​មួយចំនួន រួមទាំង​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​ទៅលើ​ផ្លូវលំ និង​រង​ការខូចខាត ដើម្បី​ឈានទៅ​ធ្វើការ​ជួសជុល​និង​កែលម្អ ។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុងឱកាស​អញ្ជើញ​ចុះ​ចែក​ធុង​ចម្រុះ​ទឹកស្អាត​ដល់​ពលរដ្ឋ ក្នុងស្រុក​រុក្ខ​គិរី​នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​ថា បញ្ហា​ទឹកជំនន់​នៅក្នុង​ខេត្តបាត់ដំបង បាន​ស្រក​អស់​ច្រើន​ហើយ ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ក៏​ត្រូវបាន​ត្រឡប់ទៅផ្ទះ​វិញ​ជា​បណ្ដើរ​ផងដែរ​។ តែ​ទោះយ៉ាងណា​អាជ្ញាធរខេត្ត ក៏​មិនទាន់​លះបង់​នូវ​ការ​ខ្វល់ខ្វាយ​ពី​ពលរដ្ឋ​រងគ្រោះ​ទាំងអស់នោះ ដូច្នេះហើយ​ទើប​អាជ្ញាធរ​យកចិត្តទុកដាក់ ក្នុង​ការថែទាំង​សុខភាព​របស់​ពួកគាត់ តាមរយៈ​ការផ្ដល់​នូវ​ថ្នាំពេទ្យ​ចម្រុះ​និង​ទឹកស្អាត ថ្នាំសង្កូវ​ផ្សេងៗ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​រួចរាល់​ដែរ នូវ​ការចែក​ពូជស្រូវ ពូជ​បន្លែ និង​កូន​ត្រី​ជាដើម ដើម្បី​ផ្ដល់​ដល់​ពលរដ្ឋ ក្នុងការ​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×