Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកដោះ​ម្តាយ​ថ្លៃ​! ក្មេងប្រុស​អាយុ​៩​ឆ្នាំ រួចផុតជីវិត ក្នុង​គ្រោះថ្នាក់​បើករថយន្ត​បុក​ដើមឈើ​ឡើង​រួញ ខណៈ​ស្ត្រី​ជា​យាយ​ត្រូវ​…

spot_img

​ស្ត្រី​ម្នាក់​ចំណាស់​ម្នាក់ និង​ចៅប្រុស​អាយុ ៩ ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់បន្ទាប់ពី​គាត់​បើករថយន្ត​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​នឹង​ដើមឈើ​១​ដើម​យ៉ាង​ពេញទំហឹង ស្ថិតនៅ​ជិត SJKC Chung Kwo ក្នុង​តំបន់ Jalan Loke Yew នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​គូ​ឡា​ឡាំ​ពួ បាន​និយាយថា ពួកគេ​បានទទួល​ការហៅ​បន្ទាន់​មួយ​នៅ​ម៉ោង​ប្រហែល ៦ និង ១៥ នាទី​ព្រឹក និង​បាន​បញ្ជូន​កម្លាំង​សង្គ្រោះ​សរុប​ចំនួន ១០ នាក់ ទៅកាន់​កន្លែងកើតហេតុ​។​

​កាសែត Berita Harian បាន​រាយការណ៍​ថា នៅពេល​មកដល់​កន្លែង​កើតហេតុ ក្រុម​សង្គ្រោះបាន​រកឃើញថា រថយន្ត Proton Wira រង​ការខូចខាត​ឡើង​រួញ​មួយ​កំណាត់​មុខ ខណៈ​ជនរងគ្រោះ​ទាំងពីរ​នាក់​នៅ​ខាងក្នុង​។ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ត្រូវបាន​ជាប់​នៅក្នុង​កៅអី​អ្នកបើកបរ ត្រូវបាន​ក្រុម​សង្គ្រោះ​ទាញយក​ចេញ ហើយ​ត្រូវបាន​បញ្ជាក់ថា​ស្លាប់​ទៅហើយ​។

​ចំណែក​ចៅប្រុស​របស់គាត់ រងរបួស​បាក់​ថ្គាម និង​របួស​នៅលើ​ផ្ទៃមុខ ត្រូវបាន​រំដោះ​ចេញពី​រថយន្ត​ដោយ​ក្រុម​អ្នកធ្វើដំណើរ រួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Kuala Lumpur (HKL)៕ ដោយ​៖ លឹម ហុង​

spot_img
×