Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល សម្រេច​តម្កល់​សំណុំរឿង អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ នៅ​ក​ដដែល​

spot_img

​ភ្នំពេញ​៖​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​លោក យូ អ៊ុត​ដា​រ៉ា និង​តំណាង​មហាអយ្យការ​លោក ជុំ សំបាន នៅ​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០២០​នេះ បានសម្រេច​បើកសវនាការ​ប្រកាស​សាលដីកា​លើ​បណ្ដឹង​ប្តឹង​សារទុក្ខ របស់​ជនជាប់ចោទ​ឈ្មោះ លៀម ប៊ុន​រឿន ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ អតីត​ប្រធាន​មន្ទីរ​សុរិយោដី ខេត្តពោធិ៍សាត់ ដែល​ជាប់ចោទ​ពីបទ​.​សម្អាត​ប្រាក់ បទ​.​រំលោភ​អំណាច និង​បទ​. វិ​តិ​ក្រម​។

​ការសម្រេច​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​ជន​ត្រូវ​ចោទ ក្រោយពី​បើកសវនាការ​សាកសួរ​ដេញដោល លើ​ជនជាប់ចោទ​ចប់​សប់​គ្រប់​រួចមក​ចៅក្រម សម្រេច​បិត​សវនាការ​និង​កំណត់​យក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​កន្លងមក​។​

​សំណុំ​រឿងនេះ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ លៀម ប៊ុន​រឿន អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារ​កំណត់​រយៈពេល​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ​.​សម្អាត​ប្រាក់ បទ​.​រំលោភ​អំណាច និង​បទ​.​វិ​តិ​ក្រម​។

​សូមជម្រាបថា​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧ​ទ្ធ​ណ៍​ក៏បាន​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួន​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​៖១. អចលនវត្ថុ ដី​ផ្ទះ មាន​ទីតាំង​ស្ថិតនៅ​បុរី​ប៉េង​ហួត ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ នៅ​រាជធានី​ភ្នំពេញ​។​២.​អចលនវត្ថុ ដី​ផ្ទះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់ ៣.​អចលនវត្ថុ ដី​ផ្ទះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់ ។​៤.​រថយន្ត​ចំនួន​ពីរ​គ្រឿង ម៉ាក Lexus 570 ពណ៌​មាស ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង​។​៥.​រថយន្ត​ម៉ាក KIA Morning ពណ៌​ស សេរី​ឆ្នាំ​២០១២ មួយគ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។​
​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​ឈ្មោះ លៀម ប៊ុន​រឿន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ចុះទៅ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់​ផ្ទាល់​តែម្តង ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​គប់គិត​ទារលុយ​ពី​ម្ចាស់​ដី ដោយ​ខុសច្បាប់​ចំនួន ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​។​

​លោក លិ សុខា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​សម​១​ជា​បណ្តោះអាសន្ន កាល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ​៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×