Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើន​ជាង​៤​ពាន់​នាក់ ទទួល​សញ្ញាបត្រ​ពី​សម្តេច​តេជោ ហ៊ុន សែន​

spot_img

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​វេ​ស្ទើន​ប្រមាណ ៤.១៥៨​នាក់ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ និស្សិត​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នៅ​ព្រឹក​នេះ រួម​មាន​កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​។

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំ​សប្បាយរីករាយ​ដែល​បាន​ចូលរួម​អបអរសាទរ​ជាមួយ​និស្សិត​ជ័យលាភី​ជា​ង​៤​ពាន់​នាក់​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​។​កន្លងមក សកល​វិទ្យា ល័យ​នេះ​បាន​ចូលរួម​បណ្តុះបណ្តាល​ធនធាន មនុស្ស​បាន​ជាង ១​ម៉ឺន​នាក់​រួចមកហើយ​។ រដ្ឋាភិបាល​ត្រូវការ​ការចូលរួម​ពី​វិស័យ​ឯកជន​ច្រើន​ថែមទៀត ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន​។ កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជាច្រើន​ថែមទៀត​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។ ខ្ញុំ​សូម​អរគុណ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ដែល​បានផ្តល់​អាហារូបករណ៍​មក​ខ្ញុំ​ជាង​៣០០​កន្លែង និង​អរគុណ​ដល់​សាកលវិទ្យាល័យ​ទាំងអស់ ដែល​បាន​ផ្តល់​អាហារូបករណ៍​ជា​ង ២​ពាន់ កន្លែង​មក​ខ្ញុំ​ក្នុង​១​ឆ្នាំៗ សម្រាប់​ផ្តល់ជូន​និស្សិត​ក្រីក្រ​។​

​សម្តេច​តេជោ បាន​ថ្លែងថា បច្ចុប្បន្ននេះ ការវិនិយោគ​លើ​វិស័យ​អប់រំ គឺជា​ជម្រើដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​ស្រប​តាម​ទិសដៅ​និង​គោលនយោបាយ​អាទិភាព​របស់​កម្ពុជា​។​

​អរគុណ​ដល់​សាកលវិទ្យាល័យ​ទូទាំងប្រទេស​ដែល​បាន​ចូលរួម​ពង្រឹង​និង​កសាង​ធនធាន​មនុស្ស​អោយ​កាន់តែ​មាន​គុណភាព​ល្អ​ប្រសើ​រ​ឡើង​នៅក្នុង​ប្រទេស និង​អរគុណ​ដល់​សាស្ត្រាចារ្យ លោ​គ្រូ​អ្នគ្រូ ដែល​បាន​ខិតខំ​បណ្តុះបណ្តាល​ក្មួយៗ​និស្សិត​ទាំងអស់​រហូត​ទទួលបាន​លទ្ឋផល​ជា​ទីគាប់ចិត្ត​នៅថ្ងៃនេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×